ការ​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ

កម្រិត បរិញ្ញាបត្រ

300-350 USD

500-700 USD


800-1500 USD

ឧស្សាហកម្មព៌ត័មានវិទ្យា
វិស័យឯកជន

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
សាកលវិទ្យាល័យន័រតុន (NU)
សាកលវិទ្យាល័យហ្សាម៉ាន់
សាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP)

តើ​នឹងមានអ្វី​កើតឡើង​ប្រសិន​រាល់ឯកសារ​របស់ក្រុមហ៊ុន​នៅលើ​ប្រព័ន្ធ​អ៊ីនធើណិត​បានបាត់បង់​?​ការធ្វើឲ្យ​បណ្តាញ​នៅតាមស្ថាប័ន​មានសុវត្ថិភាព​កាត់បន្ថយ​កំហុស​ដែលកើតឡើង​និង​ជួយទប់ស្កាត់​ការវាយប្រហារ​និង​ការគំរាម​តាមប្រព័ន្ធ​អ៊ីនធើណិត​។ ពិភពលោក​ចាប់ផ្តើម​ធ្វើសកម្មភាព​តាមប្រព័ន្ធ​អ៊ីនធើណិត​ច្រើនឡើងៗ​ ហើយក្រុមហ៊ុន​ត្រូវតែការពារ​ប្រព័ន្ធអ៊ីនធើណិត​របស់ខ្លួន​។

វិស្វករ​បណ្តាញ​មើលការខុសត្រូវ​លើហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​របស់ក្រុមហ៊ុន​ឬ​ស្ថាប័នមួយ​ដែលជួយឲ្យ​បុគ្គលិក ភ្ញៀវ និង​អតិថិជន​ទំនាក់ទំនងគ្នា ទាំងក្នុង និងក្រៅដោយ ស្រួល​។ ពួកគេ​អនុវត្ត​ដោយផ្ទាល់​គាំទ្រ ថែទាំការពារ និង​បង្កើត​ប្រព័ន្ធបណ្តាញ របស់ក្រុមហ៊ុន រួមមានបណ្តាញ ទូរគមនាគមន៍ និង​ប្រព័ន្ធសុវត្ថិភាព​បណ្តាញរបស់កុំព្យូទ័រ​។ វិស្វករ​បណ្តាញ​គឺជា​ផ្នែកនៃក្រុមព័ត៌មានវិទ្យា​ដែលបម្រើការងារ​ជាមួយក្រុមហ៊ុន​ឬ​មិនចំណុះ​ឲ្យក្រុមហ៊ុន​បណ្តាញព័ត៌មានវិទ្យា​ណាមួយ​។ ជាផ្នែក​នៃក្រុម ព័ត៌មានវិទ្យា វិស្វករបណ្តាញក៏ជួយដល់បុគ្គលិកដែលមានបញ្ហាបណ្តាញ និងធ្វើឲ្យប្រាកដថា ពួកគេបន្តការងារប្រកបដោយប្រសិទ្ធភាព។ ពួកគេបង្កើតគោលការណ៍ណែនាំ​ប្រព័ន្ធ​បណ្តាញ និង​ពង្រឹង​ការប្រើប្រាស់​ដ៏ត្រឹមត្រូវ​។ ពួកគេរចនា និងរៀបចំ ប្រព័ន្ធបណ្តាញ បន្តឃ្លាំមើល​ការប្រព្រឹត្តិទៅ​របស់បណ្តាញ និង​ធ្វើការជុសជុល ដើម្បីបង្ការ​មិនឲ្យមាន​បញ្ហាណាមួយ​កើតឡើង​។

DID YOU KNOW?

  • ​​​​​In many ways, Network Engineer jobs are the top of the IT profession.

 

Content only available in English at this time.

នាយកគ្រប់គ្រង​ព័ត៌មានវិទ្យា
ក្រុម​ហ៊ុន TOTAL Cambodge
ខ្ញុំ ត្រូវធានា​ឲ្យមាន​ការប្រតិបត្តិ​និង​សន្តិសុខ​ប្រសើរបំផុត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​របស់យើង​ដែលមានសារៈសំខាន់ ចំពោះ ដំណើរការ​ទាំងស្រុង​របស់ក្រុមហ៊ុន​។

ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​​លើ​កុំព្យូទ័រ​ និង​​ព័ត៌មាន​វិទ្យា​​កើត​មាន​​តាំងពី​នៅ​​សិក្សា​វិទ្យា​ល័​យ​ ហើយ​​ខ្ញុំ​ដឹងខ្លួន​ឯង​ថា កំពុង​រំកឹល​បន្តិចម្តងៗ​​ឆ្ពោះទៅរក​​អាជីព​នេះ​។ ខ្ញុំ​ចាប់ផ្តើម​ធ្វើ​ជា​គ្រូ​បង្រៀន​​ភាសាអង់គ្លេស​ បន្ទាប់ពី​​ទទួល​បរិញ្ញាបត្រ​​ផ្នែក​ភាសាអង់គ្លេស​​នៅ​វិទ្យាស្ថាន​ភាសា​បរ​ទេស​។ ខណៈ​ពេល​​កំពុង​បង្រៀន ខ្ញុំ​ក៏ធ្វើ​ការងារ​ក្រៅម៉ោង​​នៅ​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​​រប​ស់​​​វិទ្យា​ស្ថាន​​នេះផងដែរ​​។ ទីបំផុត ខ្ញុំបន្ត​ ការសិក្សាយក​ថ្នាក់​​អនុបណ្ឌិត​​ផ្នែក​វិទ្យា​សា​ស្ត្រ​​កុំ​ព្យូ​ទ័រ​​​ពី​ស​កលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​​។

ឥឡូវនេះ ខ្ញុំ​បានប្រឡូក​​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​​រយៈ​ពេល​​ប្រាំពីរ​ឆ្នាំ​ហើយ​ ហើយ​ក្នុង​នោះ​​រយៈ​ពេល​ពីរឆ្នាំ​ ខ្ញុំធ្វើ​ការងារ​នៅ​ក្រុមហ៊ុន Total Cambodge​។ ខ្ញុំ​ចាប់​ផ្តើម​អាជីពព័ត៌មាន​វិទ្យា​​របស់​ខ្ញុំ ដោយបំពេញ​តួនាទី​​ជា​អ្នក​បច្ចេកទេស​​ព័ត៌មាន​​ ក្រោយមក​បាន​ឆ្លងកាត់​​តួ​នា​ទី​​​ជា​បន្តបន្ទាប់​រហូតក្លាយជា​​វិស្វករព័ត៌មានវិទ្យា​ ផ្តល់ជំនួយ​ផ្នែក​ព័ត៌មាន​វិទ្យា​ ប្រធាន​ក្រុម​ព័ត៌​មាន​​វិទ្យា​​ហើយ​ទីបំផុត​​ក្លាយ​ជា​នាយ​ក​​គ្រប់គ្រងព័ត៌មាន​វិទ្យា​​ ជា​តួនាទី​មួយ​​ដែល​ខ្ញុំ​ធ្លាប់​កាន់​​នៅ​​ក្រុមហ៊ុន First Finance Cambodia មុនប្តូរ​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន Total Cam​bo​d​g​e​​ ។

ការងារប្រចាំ​ថ្ងៃ​​របស់​ខ្ញុំ​​ពាក់ព័ន្ធនឹង​ការ​ត្រួតពិនិត្យ​​មណ្ឌល​ទិន្នន័យ​ ​សើររើ និង​បំពេញ​ការងារ​ជួសជុល​ ដូច្នេះ​​យើង​អាចចៀសផុតពី​​​បញ្ហាដែលនឹកស្មាន​មិនដល់​​ណាមួយ​។ ខ្ញុំ​ត្រូវធា​នា​ឲ្យ​មាន​ការ​ប្រតិបត្តិ និង​សន្តិសុខ​​ប្រសើរ​បំផុត​នៃហេដ្ឋារចនាសម្ព័ន្ធ​​បណ្តាញ​របស់យើង ដែល​មាន​សារៈ​សំខាន់​​ចំពោះ​ដំណើរ​ការ​​ទាំងស្រុង​​របស់ក្រុមហ៊ុន​។

ក្នុងនាម​ជា​នាយក​​គ្រប់គ្រង​ព័ត៌មាន​វិទ្យា អ្វីដែល​ខ្ញុំពេញ​ចិត្ត​​បំផុត​​គឺ​ថា ខ្ញុំ​មាន​ការ​ទទួល​ខុស​ត្រូ​វ​ច្បាស់លាស់​​នៅ​ក្នុង​ក្រុមហ៊ុន​​ចម្រុះជាតិសាសន៍នេះ​។ ផ្នែក​ព័ត៌មាន​វិទ្យា​​ជួយ​ក្រុម​ហ៊ុន​​ឲ្យ​ដំណើរ​ការ​​អាជីវកម្ម​​មាន​ភាព​រលូន​ដូចជា​​ការបោះពុម្ពវិក្កយបត្រ​និង​​បញ្ចូន​អ៊ីម៉េល​ ហើយ​ទាំងអស់នេះ​សុទ្ធ​តែ​​ត្រូវការ​ការគាំទ្រ​​ផ្នែក​ព័ត៌មាន​វិទ្យា​​។ ក្រៅពីនេះ ព័ត៌មានវិទ្យា​​គឺ​ជាមូល​ដ្ឋាន​​គ្រឹះ​ សម្រាប់ក្រុមហ៊ុន​ក្នុង​ការទំនាក់ទំនង​​​ព័ត៌មាន​ទូទាំងពិភព​លោក​តាមវិធីសាស្ត្រ​​ប្រកប​ដោយសុវត្ថិភាព និងសន្តិសុខ។ ដោយមាន​ការិយាល័យ​ប្រចាំតំបន់​​ស្ថិតនៅ​ប្រទេសសិង្ហបុរី​​ហើយ​ការិយាល័យ​​កណ្តាល​ស្ថិតនៅ​​ទីក្រុងប៉ារីស​នោះ ខ្ញុំ​មាន​ឱកាស​ធ្វើ​ដំណើរ​ ធ្វើ​ការងារ​ជា​មួយ​មនុស្ស​​មក​ពី​បណ្តាប្រទេសផ្សេងៗ និង​ពង្រឹង​សមត្ថភាព​​ខ្លួន​ឯង​​តាម​រយៈ​ការរីកចម្រើន​​ការ​ងារ​ក្នុងក្រុម​ហ៊ុន​នេះ​។​ក្រៅពីនេះ ក្រុមហ៊ុន Total Cambodge មាន​សិក្ខាសាលាស្តីពីព័ត៌មាន​វិទ្យា​​ដែល​ប្រមូល​ផ្តុំ​ផ្នែក​ព័ត៌មាន​​វិទ្យា​មកពី​តំបន់​អាស៊ី​​ដែលនាំមកនូវ​ការចែករំលែក​​ទស្សនៈ​ទៅវិញ​ទៅមក​។

ផ្តើម​ចេញពី​​បទ​ពិសោធ​នេះ អ្នក​ដែល​ចង់​ប្រឡូក​​ក្នុងវិស័យព័ត៌មាន​វិទ្យា​​ចាំបាច់ត្រូវ​ដឹង​​ពី​​ច្រក​ផ្សេងៗ​ដែល​ពួកគេ​អាចជ្រើសរើ​សបាន​​។ វិស័យព័ត៌មាន​វិទ្យា​​គឺ​ទូលំទូលា​យ​ណាស់​​មាន​ដូចជា​​ការសរសេរកម្មវិធី ការអនុវត្ត ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ​ជាដើម​។ វាពិបាក​​នឹង​ក្លាយ​ជា​​អ្នកឯកទេស គ្រប់ចំណុចណាស់ ហើយ​ដូច្នេះ​យល់ល្អនិស្សិតម្នាក់ៗ​​ត្រូវតែ​មាន​គោល​ដៅ​​​និង​​ទិស​ដៅ​ជាក់​លាក់​។ ប្រសិនបើ​អ្នក​មិនចូល​ចិត្ត​​ព័ត៌មាន​វិទ្យា​ កុំចាប់យក​​អាជីពនេះឲ្យ​សោះ​​។ ការ​​គ្រប់គ្រងពេលវេលា និង​​ចេះបទបែន​គឺជា​រឿង​សំខាន់ ពីព្រោះក្រុមហ៊ុន​​អាស្រ័យ​លើ​​ការងារ​របស់​​​ អ្នក​​ដើម្បីដំណើរ​ការ​ទៅមុខ​ដោយរលូន​។ ខ្ញុំសូម​បញ្ជាក់​បន្ថែម​ថា ទំនាក់ទំនង​​គឺជា​លក្ខណៈ​សំខាន់​​សម្រាប់អ្នកដែល​ចង់ប្រឡូក​​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​ ពីព្រោះវាសំខាន់ណាស់​ដែល​អាច​ទំនាក់ទំនង​​ជាមួយ​អ្នក​​ដែល​គ្មាន​ចំណេះដឹង​​ផ្នែក​ព័ត៌មាន​វិទ្យា​៕