មិនថា ជាជំងឺផ្តាសាយធម្មតា ឬរបួសបាក់ជើងនោះទេ យើងទាំងអស់គ្នាត្រូវការមនុស្សម្នាក់ដើម្បីជួបសុំព័ត៌មាននៅពេលយើងធ្លាក់ខ្លួនឈឺឬរងរបួស។ យើងត្រូវការការណែនាំពីមនុស្សម្នាក់ដែលដឹងអំពីយើង គ្រួសាររបស់យើងនិងដឹងពីវិធីសាស្ត្រព្យាបាល។
គ្រូពេទ្យផ្នែកជំងឺទូទៅគឺជាគ្រូពេទ្យដែលធ្វើការងារនៅតាមសហគមន៍ក្នុងមូលដ្ឋាននិងជាមនុស្សដំបូងដែលបានដឹងពីបញ្ហាសុខភាពដែលមនុស្សជួបប្រទះ។ ពួកគេផ្តល់ការថែទាំសុខភាពបឋម និងបន្តការព្យាបាលតាមរយៈការពិនិត្យរាងកាយ ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល។ពួកគេពិចារណាអំពីកត្តាផ្លូវអារម្មណ៍ និងកត្តាចិត្តសាស្ត្រ និងបញ្ជូនអ្នកជំងឺទៅកាន់ទីកន្លែងសមស្របមួយដើម្បីទទួលបានការតាមដានឬការវាយតម្លៃបន្ថែមពីអ្នកឯកទេស។ គ្រូពេទ្យផ្នែកជំងឺទូទៅអាចធ្វើការងារសម្រាប់វិស័យសាធារណៈមន្ទីរពេទ្យរដ្ឋនិងជាមួយស្ថាប័នរដ្ឋច្រើនទៀតដូចជាវិស័យយោធាឬវិស័យឯកជននៅតាមមន្ទីរព្យាបាលឯកជន។

DID YOU KNOW?
- Doctors and Physicians are among the highest paid professions, and the job growth in the field is fast.
- The earliest written records of a proper hospital with in-house doctors were in Sri Lanka in the 5th century BC.
Content only available in English at this time.

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Praram 9
ដោយសារតែធំដឹងក្តីឡើងជាក្មេងម្នាក់ដែលឈឺច្រើន ខ្ញុំសម្រេចចិត្តអំឡុងពេលសិក្សានៅវិទ្យាល័យថា នឹងបន្តអាជីពផ្នែកវេជ្ជសាស្ត្រ ដើម្បីជួយខ្លួនឯងឲ្យមានសុខភាពមាំមួន។ ការក្លាយជាគ្រួពេទ្យម្នាក់ក៏បានធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយមិនបានមើលថែក្រុមគ្រួសារផងដែរ ប្រសិនបើពួកគាត់មានជំងឺ។ នេះគឺជាកត្តាជំរុញទឹកចិត្តដ៏ធំមួយ។ សព្វថ្ងៃនេះ ខ្ញុំបម្រើការងារក្រៅម៉ោងជាវេជ្ជបណ្ឌិតនៅពីរកន្លែងផ្សេងគ្នា។ ខ្ញុំគឺជាប្រធានពិគ្រោះវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Praram 9 នៅប្រទេសថៃ និងជាវេជ្ជបណ្ឌិតអចិន្ត្រៃយ៍នៅអង្គការ International Taiwan Sunrise Organisation ក្នុងប្រទេសកម្ពុជា។
នៅឯមន្ទីរពេទ្យ Praram 9 ខ្ញុំជួបជាមួយអ្នកជម្ងឺរាល់ថ្ងៃ និងផ្តល់ ព័ត៌មានដល់ពួកគេច្រើនតាមដែលអាចធ្វើទៅបានពាក់ព័ន្ធនឹងតម្លៃព្យាបាល និងលក្ខខណ្ឌសុខភាពរបស់ពួកគេ ព្រមទាំងផ្តល់យោបល់ពីរបៀបបន្ថយអារម្មណ៍ស្មុគស្មាញរបស់ពួកគេ។ ជាមួយនឹងអង្គការគាំទ្របច្ចេកទេសអន្តរជាតិ ITSO ខ្ញុំធ្វើការងារជាមួយក្រុមវេជ្ជសាស្ត្រព្យាបាលប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។ ជាគ្រូពេទ្យម្នាក់ក្នុងប្រទេសកម្ពុជា បេសកកម្មមួយក្នុងចំណោមបេសកកម្មសំខាន់របស់ខ្ញុំគឺ ផ្តល់ការពិគ្រោះយោបល់សុខភាព និងការព្យាបាលដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលគ្មានលទ្ធភាពបង់ប្រាក់។
ការក្លាយជាគ្រូពេទ្យផ្តល់ឱកាសឲ្យខ្ញុំបានជួយមនុស្សគ្រប់គ្នា កសាងទំនាក់ទំនងរឹងមាំជាមួយពួកគេ។ ភាពសប្បាយរីករាយមួយក្នុងចំណោមភាពសប្បាយរីករាយរបស់ខ្ញុំនៅក្នុងការបំពេញក្នុងប្រទេស កម្ពុជាគឺមានឱកាសព្យាបាលអ្នកជំងឺ ខណៈពួកគេត្រូវការ ការព្យាបាលដែលគ្មានការរឹតត្បិតបែបការិយាធិបតេយ្យ និងការរឹតត្បិតផ្នែកហិរញ្ញវត្ថុ។ ខ្ញុំប្រើពេលវេលាដើម្បីពន្យល់ដល់អ្នកជំងឺពីមធ្យោបាយប្រសើរបំផុត ដើម្បីធ្វើឲ្យសុខភាពមាំមួនដោយមិនចាំបាច់ប្រើថ្នាំអង់ទីប៊ីយោទិក និងការពឹងផ្អែកច្រើនលើថ្នាំផ្សំ ហើយផ្ទុយទៅវិញ ត្រូវពង្រឹងអនាម័យនិងអនាម័យផ្ទាល់ខ្លួន។
ទោះបីជាយ៉ាងណា ការងារនៅតាមតំបន់ជនបទក៏ជួបនូវបញ្ហាប្រឈមមួយចំនួនដែរ ជាពិសេសត្រូវទំនាក់ទំនងជាមួយពលរដ្ឋដោយប្រើភាសាបែបសាមញ្ញ ដែលចំណុចនេះក៏បង្កឲ្យមានការលំបាកផងដែរ ដោយសារតែគ្មានការបកប្រែច្បាស់លាស់ពីភាសាអង់គ្លេសទៅខ្មែរ។ នៅពេលយើងបំពេញការងារនៅតាមតំបន់ជនបទ យើងគ្មានមធ្យោបាយទទួលបានឧបករណ៍សម្រាប់ប្រើប្រាស់និងសម្ភារវេជ្ជសាស្ត្រចល័ត ដូច្នេះធ្វើឲ្យលទ្ធភាពរបស់យើងក្នុងការផ្តល់ការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវមួយមានកម្រិត។
មនុស្សជាច្រើនស្រមៃថា អាជីពនេះនឹងជួយឲ្យអ្នករកបានប្រាក់ខែល្អ ប៉ុន្តែការធ្វើជាវេជ្ជបណ្ឌិតគឺសំខាន់ជាងប្រាក់ទៅទៀត។ អ្នកមានឱកាសរៀនសូត្រជាបន្តបន្ទាប់តាមរយៈទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា និងអ្នកជំងឺ ខណៈពេលជួយពួកគេឲ្យយល់ពីជំងឺនិងពីរបៀបព្យាបាលជំងឺ។ យោបល់របស់ខ្ញុំសម្រាប់អ្នកដែលចង់ក្លាយជាវេជ្ជបណ្ឌិតគឺត្រូវធ្វើជាអ្នកស្ម័គ្រចិត្តតាំងពីចាប់ផ្តើមសិក្សាដំបូងនៅសាកលវិទ្យាល័យ ដូច្នេះអ្នកចាប់ផ្តើមយល់ពីវិន័យដែលតម្រូវ។ ជួបជាមួយមនុស្សគ្រប់គ្នានិងកសាងទំនាក់ទំនង។ សន្និសីទស្តីពីវេជ្ជសាស្ត្រគឺជាកន្លែងដ៏ល្អបំផុត ដើម្បីជួបជាមួយនិយោជកនិងស្វែងរកឱកាសហ្វឹកហាត់ការងារ ហើយជារឿយៗ ឱកាសហ្វឹកហាត់ការងារទាំងនេះបើកចំហជាសាធារណៈ៕