គម្រោងនីមួយៗចាំបាច់ត្រូវបញ្ចប់ឲ្យបានទាន់ពេល វេលា និងមុនពេលកំណត់។នៅពេលមានបុគ្គលិកច្រើនធ្វើការងារលើគម្រោងតែមួយ ការទទួលខុសត្រូវដើម្បីបញ្ចប់គម្រោងអាចនឹងអូសបន្លាយហើយបុគ្គលិក ម្នាក់ៗប្រហែលជាមិនបានបំពេញការងារប្រកបដោយប្រសិទ្ធភាពទេ ដោយសារពួកគេជឿថាទោះបីពួកគេមិន ធ្វើ ក៏មានអ្នកផ្សេងធ្វើការងារនេះដែរ។ តើអ្នកអាចធានាថា រាល់គម្រោងទាំងអស់សម្រាប់ក្រុមហ៊ុនមួយត្រូវបានឆ្លើយតប មុនពេលកំណត់ និងប្រើប្រាស់គ្រប់ធនធានទាំងអស់តាម មធ្យោបាយប្រកបដោយប្រសិទ្ធភាពដែរឬទេ?
នាយកគម្រោងទទួលខុសត្រូវ និងធ្វើឲ្យប្រាកដថា គម្រោង នោះចប់រួចរាល់ទៅតាមពេលវេលា និងទៅតាមថវិកាដែល បានកំណត់។ ពួកគេធ្វើការងារដោយប្រើប្រាស់គ្រប់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពបំផុត។ ពួកគេធានាថា ការងារត្រូវតែឆ្លើយតបទៅតាមគោលដៅដែលបានកំណត់ពីមួយថ្ងៃទៅមួយថ្ងៃ តាំងពីពេលចាប់ផ្តើមគម្រោងនីមួយៗ ហើយថា ការងារទាំងអស់ត្រូវបានបញ្ចប់ស្របតាមបទដ្ឋាន។ពួកគេធ្វើការងារយ៉ាងជិតស្និទ្ធជាមួយមេការសំណង់ និងភាគី ពាក់ព័ន្ធ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ ក្រៅពីនេះ នាយកគម្រោងជាមួយនឹងអតិថិជននឹងចុះត្រួត ពិនិត្យចំពោះក្រុមហ៊ុនម៉ៅការនិងអ្នកម៉ៅការបន្ត ព្រមទាំងធ្វើការវាយតម្លៃពីហានិភ័យ និងសកម្មភាពផ្សេងៗទៀត ដើម្បីបន្តគម្រោងតាមការគ្រោងទុក។
![](https://stemcareers-online.mtpreview.com/wp-content/themes/Codingate-child/images/DidYouKnow.png)
DID YOU KNOW?
- According to the Project Management Institute, Australia has the
top salary for project management practitioners. - The project length of the La Sagrada Familia church in Spain is
131 years, with completion set for 2026.
Content only available in English at this time.
![](https://stemcareers-online.mtpreview.com/wp-content/uploads/2017/07/Heng-Socheath.png)
នាយកគម្រោង
ក្រុមហ៊ុន LBL International
ខ្ញុំបានបញ្ចប់ការសិក្សាផ្នែកវិស្វករសំណង់ស៊ីវិលពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយក្រោយមកខ្ញុំបានបន្តការសិក្សាភាសាបារាំង និងបាន បញ្ចប់ការសិក្សាអនុបណ្ឌិតរយៈពេលមួយឆ្នាំផ្នែកជំនាញគ្រប់គ្រងការដ្ឋាន។ ឆ្នាំ២០១៤ ខ្ញុំបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមបម្រើការងារជាវិស្វករគម្រោងនៅក្រុមហ៊ុន LBL មុនពេលត្រូវបានដំឡើងតួនាទី។
ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែប្រៀបធៀបការងាររបស់ខ្ញុំទៅនឹងតួនាទីប្រធានក្រុមនៅក្នុងឧស្សាហកម្មសំណង់។ ខ្ញុំទទួលគ្រប់គំរូប្លង់ស្ថាបត្យកម្ម និងសំណង់ ដែលធ្វើឲ្យខ្ញុំកាន់តែយល់ច្បាស់អំពីវិធីសាស្ត្រនៃ ការសាងសង់ និងតម្រូវការពលកម្ម។ខ្ញុំដោះស្រាយរាល់បញ្ហាដែលកើតឡើងនៅកន្លែងធ្វើការនិងធានាដល់សុវត្ថិភាពរបស់កម្មករអំឡុងពេលកំពុងសាងសង់។
អ្វីដែលខ្ញុំពេញចិត្តបំផុតចំពោះតួនាទីរបស់ខ្ញុំគឺបច្ចេកទេសសាងសង់ប្លែកៗដែលគេប្រើប្រាស់ និងការស្រាវជ្រាវរកវិធីសាស្ត្រថ្មីសម្រាប់ការសាងសង់។
ការបំពេញការងារនៅតាមការដ្ឋានសំណង់តែងតែមានបញ្ហាប្រឈម ជាពិសេសត្រូវរៀនសូត្រនិងចែករំលែកបច្ចេកទេសសាងសង់ថ្មី ដែលត្រូវការដំណោះស្រាយបច្ចេកទេសច្បាស់លាស់ហើយដែលអាចប្រើពេលយូរមុននឹងសម្រេចដំណោះស្រាយទាំងនេះ។ បញ្ហាប្រឈមមួយទៀត គឺការគ្រប់គ្រងកម្លាំងពលកម្មដើម្បីឆ្លើយតបទៅតាមពេលវេលាកំណត់សាងសង់របស់យើង ពីព្រោះវាសំខាន់ណាស់ក្នុងការបញ្ចៀសការពន្យារពេល។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ សព្វថ្ងៃនេះ យើងអាចឃើញការដ្ឋានសំណង់រាប់សិបកន្លែងនៅក្នុងទីក្រុងរួមទាំងការដ្ឋានសំណង់ផ្ទះល្វែងឬអាគារការិយាល័យ។ នៅមានតម្រូវការវិស្វករសំណង់ស៊ីវិលច្រើន ជាពិសេសអ្នកដែលយល់ដឹងពីគម្រោងសាងសង់។ និយោជកដែលជួលនាយកគម្រោងផ្នែកវិស្វករសំណង់ស៊ីវិល នឹងស្វែងរកអ្នកដែលយល់ដឹងពីបច្ចេកទេសសាងសង់ និងមានសមត្ថភាពដឹកនាំក្រុមការងារ។ យោបល់របស់ខ្ញុំគឺត្រូវព្យាយាម និងស្វែងរកបទពិសោធន៍តាមដែលអាចធ្វើទៅបាន បើទោះបីជាអ្នកត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនក៏ដោយ។ ការធ្វើបែបនេះនឹងជួយឲ្យកាន់តែយល់ច្បាស់ពីអ្វីៗគ្រប់យ៉ាងដែលកើតឡើងជុំវិញការដ្ឋានសំណង់តាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់ ដូច្នេះនៅពេលអ្នកប្រឡូកនឹងការងារនេះ អ្នកនឹងយល់ពីសារៈសំខាន់នៃចំណេះដឹងរបស់អ្នក៕