ប្រាក់អាចធ្វើឲ្យពិភពលោកក្រឡាប់ចាក់។ ការយល់ដឹងអំពីមូលដ្ឋានគ្រឹះសំខាន់នៅពីក្រោយ ប្រាក់អាចជួយឲ្យយើងសម្រេចជោគជ័យ។ ធ្លាប់ចាប់អារម្មណ៍ថា តើគោលនយោបាយ និងការសម្រេចចិត្តខ្លះមានឥទ្ធិពលទៅលើទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ច្រើនបែបណាទេ? តើធនាគារ រដ្ឋាភិបាល និងក្រុមហ៊ុនពិគ្រោះយោបល់នឹងធ្វើអ្វី ប្រសិនបើពួកគេមិនយល់ពីទ្រព្យសម្បត្តិនិងការចរាចរសាច់ប្រាក់?
សេដ្ឋវិទូគឺជាអ្នកជំនាញក្នុងវិស័យទ្រព្យធន និងចរាចរសាច់ប្រាក់។ ពួកគេសិក្សាពីផលប៉ះពាល់ នៃគោលនយោបាយនិងការសម្រេចចិត្តទៅលើ ពិភពពិត ដើម្បីផ្តល់អនុសាសន៍ដល់វិស័យឯកជននិងរដ្ឋ។ តាមរយៈការស្រាវជ្រាវដ៏ទូលំទូលាយ សេដ្ឋវិទូរកឃើញនិងលាតត្រដាងអំពីនិន្នាការ ដើម្បីធ្វើការព្យាករណ៍ជាក់លាក់មួយ។ ពួកគេវិភាគ និងបកស្រាយពីបញ្ហាពាក់ព័ន្ធនឹងប្រាក់ដូចជាប្រាក់ពន្ធអតិផរណា កំណើនប្រជាពលរដ្ឋកម្រិតការងារ និងការគ្រប់គ្រងធនធាន ទំនិញនិងសេវាកម្ម។ តាមធម្មតា ពួកគេបម្រើការឲ្យរដ្ឋាភិបាល ធនាគារ ក្រុមហ៊ុន ពិគ្រោះយោបល់ សាជីវកម្មពហុជាតិ និងតាមសាកលវិទ្យាល័យជាដើម។
DID YOU KNOW?
- Economists deal with two main streams – Microeconomics and Macroeconomics.
- Both Mick Jagger and Arnold Schwarzenegger studied economics.
Content only available in English at this time.
អ្នកសេដ្ឋកិច្ច
សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច
សេដ្ឋកិច្ចគឺជាកម្មវត្ថុដែលជួយឲ្យអ្នកចាប់យកឱកាសការងារផ្សេងៗទៀតនៅតាមវិស័យឯកជនសម្រាប់ក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅតាមវិស័យសាធារណៈតាមអង្គការរដ្ឋាភិបាលស៊ីវិលឬតាមគ្រឹះ ស្ថានឧត្តមសិក្សា។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកល វិទ្យាល័យ Lumiere ក្នុងទីក្រុងលីយ៉ុងប្រទេសបារាំងកាលពីឆ្នាំ២០១០ ប្រធានគម្រោងនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងនៅសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច (RULE) បានទាក់ទងដោយស្នើឲ្យបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវគ្រប់គ្រង និងសេដ្ឋកិច្ច។ នៅពេលខ្ញុំត្រឡប់មកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ខ្ញុំចាប់ផ្តើមធ្វើការងារជាអ្នកស្រាវជ្រាវលើផ្នែកពាណិជ្ជកម្មអន្តរជាតិ។
ចំណង់ចំណូលចិត្ត និងក្តីស្រឡាញ់របស់ខ្ញុំចំពោះការស្រាវជ្រាវ និងការបង្រៀនគឺជាអ្វីដែលបានជំរុញខ្ញុំឲ្យឈានជើងចូលក្នុងគ្រឹះស្ថានឧត្តមសិក្សាទីដែលខ្ញុំអាចសម្រេចបំណងទាំងពីររបស់ខ្ញុំក្នុងពេលតែមួយ។ ចាប់តាំងពីឆ្នាំ២០១៤មក ខ្ញុំបំពេញមុខងារជានាយកប្រតិបត្តិ ដែលខ្ញុំបានធ្វើការស្រាវជ្រាវច្រើនលើគម្រោងពាក់ព័ន្ធសេដ្ឋកិច្ចផ្សេងៗ និងដើរតួជាអ្នកសម្របសម្រួលកម្មវិធីផងដែរ។
ខ្ញុំត្រួតពិនិត្យមើលកម្មវិធីសេដ្ឋកិច្ចសម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុ- បណ្ឌិត។ ជាប្រចាំខ្ញុំត្រួតពិនិត្យមើលកម្មវិធីសិក្សានិងការរៀបកាលវិភាគសិក្សា ស្របពេលចាត់ចែងទំនាក់ទំនងជាមួយដៃគូផ្សេងក្នុងចំណោមកិច្ចការមួយចំនួនទៀត។ ខ្ញុំពិតជាពេញចិត្តនឹងបញ្ហាប្រឈមនេះខ្លាំងណាស់ ពីព្រោះខ្ញុំមានទំនាក់ទំនងជាបន្តបន្ទាប់ជាមួយនិសិ្សត សាស្ត្រាចារ្យ ក្រុមហ៊ុន និងដៃគូ ហើយការធ្វើបែបនេះជួយខ្ញុំឲ្យបង្កើនជំនាញទំនាក់ទំនង និងជំនាញដោះស្រាយបញ្ហារាល់ថ្ងៃ។
ជាមួយនឹងបទពិសោធបច្ចុប្បន្នរបស់ខ្ញុំ ខ្ញុំមានឱកាសក្លាយជា ប្រធានផ្នែកព្រឹទ្ធបុរស សាកលវិទ្យាធិការរងឬសាកលវិទ្យាធិការ។ ប៉ុន្តែដើម្បីទទួលបានតំណែងនេះ ជាពិសេសនៅក្នុងវិស័យអប់រំ ការមានសញ្ញាបត្រ PhD គឺជារឿងសំខាន់។ នៅមជ្ឈមណ្ឌលសហប្រ-តិបត្តិការបារាំង យើងលើកទឹកចិត្តដល់បុគ្គលិករបស់យើងឲ្យបន្តថ្នាក់ PhD និងអនុញ្ញាតឲ្យពួកគេព្យួរកិច្ចសន្យាការងារដើម្បីបន្តការសិក្សា។ បច្ចុប្បន្ន ខ្ញុំជានិស្សិត PhD ឆ្នាំទី៣ នៅសាកលវិទ្យាល័យ University of Toulon ប្រទេសបារាំង។
ខ្ញុំសូមណែនាំអាជីពការងារនេះដល់អ្នកដែលចូលចិត្តសិក្សា និងចង់ផ្ទេរ ចំណេះដឹងទៅមនុស្សជំនាន់ក្រោយនិងអ្នកដែល ចូលចិត្ត ទំនាក់ទំនង ជាមួយមនុស្សគ្រប់គ្នាមកពីគ្រប់ផ្នែកក្នុងសង្គម។ លក្ខណៈសម្បត្តិសំខាន់មួយចំនួនដែលយើងស្វែងរកនោះរួមមាន ជំនាញដោះស្រាយបញ្ហា ជំនាញគ្រប់គ្រងពេលវេលា ភាសា (យ៉ាងហោចណាស់បារាំងឬអង់គ្លេស) និងសមត្ថភាពធ្វើការងារ ក្រោមសម្ពាធ៕