Welcome from the British Ambassador and the Minister of Education, Youth and Sport.

  • H.E. William Longhurst

    Ambassador
    British Embassy

  • H.E. Hang Chuon Naron

    Minister
    Ministry of Education,
    Youth and Sports

អាជីពការងារផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា (STEM) បានក្លាយជាមុខងារ ដែលគេត្រូវការបំផុតនៅទូទាំងពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាផងដែរ។ ស្របពេលដែលសេដ្ឋកិច្ចកំពុងលូតលាស់យ៉ាងឆាប់រហ័ស និងបើកទូលាយចំពោះវិនិយោគិនអន្តរជាតិនោះ ពលរដ្ឋកម្ពុជាវ័យក្មេងចាំបាច់ត្រូវដឹងថា តើមានការងារអ្វីខ្លះដែលពួកគេអាចធ្វើបាន ហើយថា តើជំនាញអ្វីខ្លះដែលពួកគេត្រូវការ។ ទោះបីជាយ៉ាងណា នាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងប្រឈម មុខនឹងកង្វះខាតខ្លាំងនូវអ្នកដែលមានវិជ្ជាជីវៈការងារ STEM នេះ។ ពលរដ្ឋវ័យក្មេងជាច្រើនសម្រេចមិនជ្រើសរើសយកអាជីព STEM ពីព្រោះពួកគេគិតថា មុខវិជ្ជាទាំងនេះមានការ លំបាកខ្លាំង មិនសូវទទួលបានការគោរព ឬពួកគេជឿថា ពួកគេមិនអាចទទួលប្រាក់ខែខ្ពស់។ ប៉ុន្តែប្រទេសកម្ពុជាពិតជាត្រូវការវិស្វករ វេជ្ជបណ្ឌិត អ្នកបង្កើតបណ្តាញនិងអ្នករៀបចំស្ថិតិច្រើននាក់ទៀត ដើម្បីធ្វើការអភិវឌ្ឍន៏ប្រទេស។

សិស្សនិស្សិតជាច្រើនមិនបានដឹងអំពីអាជីពការងារ STEM ដ៏ សម្បូបែបដែលពួកគេអាចជ្រើសរើសបាននោះទេ។ ដោយមិនដឹងថាមានជម្រើសអ្វីខ្លះនោះ សិស្សនិស្សិតឬអ្នកប្រកបវិជ្ជាជីវៈវ័យក្មេងមិនអាចធ្វើការជ្រើសរើសណាមួយដែលស័ក្តិសមបំផុតសម្រាប់ពួកគេនោះទេ បើទោះបីជាការងារទាំងនោះត្រូវនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ជំនាញរបស់ខ្លួន ឬត្រូវនឹងប្រាក់ខែដែលពួកគេចង់បានក៏ដោយ។ នេះគឺជាសៀវភៅណែនាំលើកដំបូងដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ហើយនឹងជួយដល់បុគ្គលម្នាក់ៗស្វែងយល់ថា ឱកាសពិតប្រាកដសម្រាប់ជំនាញ STEM អាចរកបានឯណានៅក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់កូនសៀវភៅនេះគឺជួយផ្តល់គំនិត និងការជម្រុញទឹកចិត្តដល់ពលរដ្ឋកម្ពុជាវ័យក្មេងក្នុងការស្វែងរកអាជីពការងារនាពេលអនាគត ជួយណែនាំការងារថ្មីដែលពួកគេប្រហែលជាមិនធ្លាប់បានឮ ហើយប្រសិនបើពួកគេបានដឹងថា ពួកគេនឹងធ្វើអ្វីនោះ វាក៏ជួយធ្វើឲ្យពួកគេយល់ពីរបៀបដែលត្រូវសម្រេចដល់គោលដៅនោះ។ កូនសៀវភៅនេះនឹងជួយឲ្យពួកគេយល់ពីការងារ និងលក្ខណៈសម្បត្តិអ្វីដែលពួកគេត្រូវមានគឺការយល់ដឹងពីជំនាញសម្រាប់ឱកាសជាច្រើននៅក្នុងអាជីពការងារ STEM ។ យើងជឿជាក់ថា សៀវភៅណែនាំ នេះពិតជាមានគុណប្រយោជន៍ចំពោះពលរដ្ឋកម្ពុជា ដែលជួយឲ្យពួកគេយល់ពីឱកាសដែលមានទាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជាតាមរយៈអាជីពការងារ STEM។ វាចំពេលវេលាដ៏រីករាយបំផុត ព្រោះសហគមន៏សេដ្ឋកិច្ច អាស៊ានបាន បើកចំហសម្រាប់ទីផ្សារទាំងអស់ ហើយតាមរយៈការអភិវឌ្ឍន៏ដូច ដែលបានលើកឡើងនេះ ព្រមទាំងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្រទេសកម្ពុជានឹងកាន់តែមានទំនាក់ទំនងជិតស្និទ្ធ មួយកម្រិតទៀតជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន។ លើសពីនេះទៅទៀត រដ្ឋាភិបាលកម្ពុជាមានគម្រោងពង្រីក វិស័យមួយចំនួនទៀតដែលត្រូវការកម្លាំងពលកម្មជំនាញ ហើយងាកចេញពីវិស័យកាត់ដេរ មានន័យថា ឥឡូវនេះគឺជាពេលវេលាសម្រាប់សិស្សនិស្សិតនិងអ្នកប្រកបវិជ្ជាជីវៈវ័យក្មេង បោះជំហានទៅមុខដើម្បី សម្រេចគោលដៅអនាគតរបស់ខ្លួន។ កូនសៀវភៅដែលមានឈ្មោះថា STEM អាជីពការងារនាពេលអនាគតនេះ គឺជាផ្នែកមួយនៃកម្មវិធីការងារដ៏ទូលំទូលាយមួយដែលរៀបចំឡើងដោយស្ថានទូតអង់គ្លេស។ យើងកំពុងជួយអភិវឌ្ឍន៏ជំនាញភាពជាអ្នកដឹកនាំតាមរយៈកម្មវិធី Chevening Career Development Learning។ យើងកំពុងតែណែនាំអ្នក ប្រកបវិជ្ជាជីវៈកម្ពុជាវ័យក្មេង។ យើងនឹងធ្វើការបង្ហាញដល់គ្រប់សាកលវិទ្យាល័យក្នុងស្រុកស្តីពីសារៈសំខាន់នៃការសិក្សាអំពីអាជីពការងារ STEM ហើយឱកាស អ្វីខ្លះ សម្រាប់ពលរដ្ឋវ័យក្មេងដែលចាប់យកអាជីពការងារនេះ។ យើងក៏កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ក្រសួងអប់រំយុវជននិងកីឡា កម្មវិធី IDP Education Cambodia និងបានបង្កើតបណ្តាញឯកអគ្គរដ្ឋទូត STEM នៅកម្ពុជា។ យើងបានសហការជាមួយក្រសួងអប់រំយុវជន និង កីឡានិងសហគមន៍អ្នកគណិតវិទូកម្ពុជា ដើម្បីនាំយកវិធីសាស្ត្រគណិតវិទ្យាថ្មីរបស់អង់គ្លេសមកកម្ពុជាដែលគេហៅថា “Diagnostic Questions” ដែលជួយកំណត់និងកែតម្រូវ ការយល់ខុស។ យើងបានបង្កើតសៀវភៅស្តីពីអាជីពការងារ STEM ជាភាសាអង់គ្លេសនិងខ្មែរ សម្រាប់កុមារ ដែលនិយាយអំពីក្មេងស្រីម្នាក់ដែលមានគំនិតដ៏ឆ្នើម ហើយបានក្លាយជាវិស្វករម្នាក់ ហើយយើងកំពុងធ្វើការជាមួយមណ្ឌលកម្សាន្តឃីតស៊ីធី ដើម្បីរៀបចំឲ្យមានការអនុវត្តជាក់ស្តែងលើអាជីពការងារ STEM សម្រាប់សិស្សនិសិ្សតកម្ពុជា និងគ្រូបង្រៀនរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា កូនសៀវភៅនេះនឹងផ្តល់ការបំផុសគំនិត និង ព័ត៌មានចាំបាច់ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋកម្ពុជាវ័យក្មេង ពិចារណាអាជីពមួយក្នុងចំណោមអាជីពការងារ STEM នេះ៕

H.E. William Longhurst

H.E. Hang Chuon Naron

Minister
Ministry of Education,
Youth and Sports