រៀនអំពីអាហារូបករណ៍សម្រាប់ដាក់ពាក្យចូលសាកលវិទ្យាល័យ

មគ្គុទ្ទេសក៍អាហារូបករណ៍

ថ្នាក់​ឧត្តមសិក្សា​គឺសំខាន់​ណាស់ សម្រាប់​និស្សិត​ដែល​ចង់​ជម្នះ​ឧបសគ្គ​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​។ ទោះ​បី​ជា​យ៉ាង​ណា​ មាន​សិស្ស​ និស្សិត​មួយ​ភាគ​ធំ​មិន​អាច​ទទួល​បាន​ការ​សិក្សា​ថ្នាក់ឧត្តម ដោយ​សារ​ពួក​គេ​គ្មាន​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ថ្លៃ​សិក្សា​ពេញលេញ។ ពិត​ណាស់​ករណី​នេះ​គឺ​ដូចគ្នា ទៅនឹង និស្សិត​ដែល​ចង់​ទៅ​បរទេសសិក្សា​មុខ​វិជ្ជា​ដែល​បាន​ជ្រើសរើស​។ រដ្ធាភិបាលកម្ពុជា​បាន​បោះ​ជំហាន​គួរឲ្យកត់​សម្គាល់​ដើម្បី​ធ្វើឲ្យ​សិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ទទួល​បាន​ឱកាស​សិក្សា​ថ្នាក់​ឧត្តម​។​ រវាង​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ ចំនួន​និស្សិតចុះ​ឈ្មោះ​កើន​ដល់ ២០៧.០០០​នាក់ ហើយការ​ផ្តល់​អាហារូបករណ៏​កើន​ដល់​៤.២០០​កន្លែង​។​ មាន​អាហារូបករណ៏​ផ្សេងៗ​ទៀត​ត្រូវ​បាន​ផ្តល់​ជួន​ដោយ​រដ្ធាភិបាល​បរទេស ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​របស់​គេ​។

យើងណែនាំ​កម្ម​វិធី​អាហារូបករណ៏​ខ្លះ​ដើម្បី​ជួយ​ដល់​ការ​ស្រាវ​ជ្រាវ​របស់​អ្នក:

អំពីអាហារូបករណ៍ៈ ចក្រភពអង់គ្លេសបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រការអភិវឌ្ឍមេដឹកនាំវ័យក្មេងកម្ពុជាចាប់ពីឆ្នាំ ១៩៩៣ តាមរយៈគម្រោងផ្ដល់អាហារូបករណ៍ Chevening។ មកទល់ពេលនេះ និសិត្ស ៩៦ រូបបានទទួលអាហារូបករណ៍នេះ ហើយសិក្សានៅចក្រភពអង់គ្លេស។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ ដើម្បីផ្ដល់ឱកាសដល់អនាគតមេដឹកនាំ អ្នកធ្វើសេចក្ដីសម្រេច និងអ្នកមានឥទ្ធិពលក្នុងវិស័យជំនួញ បានចូលសិក្សានៅតាមមហាវិទ្យាល័យល្បីៗ ក្នុងពិភពលោកដែលផ្ដល់ ឱ្យពួកគេនូវឱកាសទំនាក់ទំនងដ៏ទូលំទូលាយ ក៏ដូចជា ជួយពួកគេបង្កើនជំនាញតាមរយៈវប្បធម៌ថ្មី និងក្រុមមនុស្សផ្សេងៗ។

អាហារូបករណ៍ Chevening គឺស្របតាមការជម្រុញរបស់ប្រទេសកម្ពុជា ជានិសិត្សចាប់យកអាជីពការងារដែលមានជំនាញ វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា។ ស្របពេលដែលកម្មវិធីអាហារូបករណ៍នេះ បើកចំហចំពោះបេក្ខជនទាំងអស់ ឯកអគ្គរាជទូតអង់គ្លេស ប៊ិល ឡងហ្គើស (Bill Longhurst) បានមានប្រសាសន៍ថា និសិត្សដែលចង់សិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ត្រូវបានស្វាគមន៍ជាពិសេស។

ការសិក្សាៈ ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេលមួយឆ្នាំ (ថ្នាក់អនុបណ្ឌិត)

មុខវិជ្ជាៈ ការប្រែប្រួលអាកាសធាតុ, គ្រប់គ្រងអប់រំ, គ្រប់គ្រងបរិស្ថាន, ហេដ្ឋារចនាសម្ព័ន្ធ, រដ្ឋបាលសាធារណៈ, វិទ្យាសាស្រ្តបច្ចេកទេស, វិស្វកម្ម និងគណិតវិទ្យា, ផែនការក្រុង។

ភាសាអង់គ្លេសៈ 6.5 IETLS / 79 TOEFL IBT

អាហារូបករណ៍រ៉ាប់រងខាងលើៈ ថ្លៃសិក្សាពេញលេញ, ប្រាក់ឧបត្ថម្ភប្រចាំខែ, ថ្លៃចំណាយលើការធ្វើដំណើរទៅមកចក្រភពអង់គ្លេស, ថ្លៃទិដ្ឋាកា។

ចំណុចគួរឱ្យចាប់អារម្មណ៍ៈ ឆ្នាំ ២០១៥ ស្ថានទូតអង់គ្លេសបានជ្រើសរើសនិស្សិតថ្នាក់ក្រោយឧត្តមសិក្សាឆ្នើម ១៦ នាក់ គឺស្មើនឹងបួនដងនៃចំនួននិសិ្សតដែលត្រូវបានជ្រើសរើសក្នុងឆ្នាំ ២០១៤។

ការដាក់ពាក្យៈ http://www.chevening.org/apply

ព័ត៌មានបន្ថែមៈ​ http://www.chevening.org/cambodia

អំពីអាហារូបករណ៍ៈ កម្មវិធីអាហារូបករណ៍ Australia Awards Scholarship មានបំណងផ្ដល់ឱកាសដល់និសិ្សតមកពីបណ្ដាប្រទេសកំពុងអភិវឌ្ឍទទួលបានការសិក្សានៅមហាវិទ្យាល័យក្នុងប្រទេសអូស្រ្តាលី។ ចាប់តាំងពីប្រទេសអូស្រ្តាលីបើកម្មវិធីនេះឡើងវិញនៅក្នុងប្រទេសកម្ពុជាឆ្នាំ ១៩៩៤ មក អូស្រ្តាលីបានទទួលនិសិត្សកម្ពុជាជាង ៦០០ នាក់ តាមរយៈកម្មវិធីអាហារូបករណ៍ Australia Awards Scholarship នេះ។

ការសិក្សាៈ ការសិក្សាថ្នាក់ក្រោយឧត្ដមសិក្សា (ថ្នាក់អនុបណ្ឌិត)

មុខវិជ្ជាៈ ហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម, សុខាភិបាល, គ្រប់គ្រងអប់រំ, ពាណិជ្ជកម្ម។

ភាសាអង់គ្លេសៈ 6.5 IETLS ឬ TOEFL

អាហារូបករណ៍រ៉ាប់រងៈ ថ្លៃសិក្សាពេញលេញនៅសាកលវិទ្យាល័យ, ប្រាក់ឧបត្ថមលើការស្នាក់នៅ, ការធានារ៉ាប់រងសុខភាពជាមូលដ្ឋាន, ប្រាក់ឧបត្ថមប្រចាំខែ, ថ្លៃធ្វើដំណើរទៅមក។

ការដាក់ពាក្យៈ http://dfat.gov.au/people-to-people/australia-awards/Pages/how-to-apply-for-an-australia-awards-scholarship.aspx

ចំណុចគួរឱ្យចាប់អារម្មណ៍ អាហារូបករណ៍ Australia Awards ប្រហែល ៥០ កន្លែង ត្រូវបានផ្ដល់ជូននិសិ្សតកម្ពុជា ដើម្បីសិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសអូស្រ្តាលីជារៀងរាល់ឆ្នាំ។

ព័ត៌មានបន្ថែមៈ http://www.australiaawardscambodia.org/

អំពីអាហារូបករណ៍ៈ មាននិសិ្សតជាង ២៨.៨០០០ នាក់បានចូលសិក្សានៅសាកលវិទ្យាល័យបារាំងក្នុងឆ្នាំ ២០១៣។ បារាំងគឺជាប្រទេសនាំមុខគេទី ៣ ដែលទទួលនិសិ្សតបរទេសកមសិក្សា បន្ទាប់ពីអាមេរិច និងអង់គ្លេស។ បារាំងជាគោលដៅធំបំផុតទី ២ បន្ទាប់ពីប្រទេសថៃ ហើយនិសិត្សកម្ពុជាប្រហែល ៦០០ នាក់ ទៅសិក្សានៅទីនោះជារៀងរាល់ឆ្នាំ។

ការសិក្សាៈ ថ្នាក់ក្រោមឧត្ដមសិក្សា (អនុបណ្ឌិត) និងការសិក្សាថ្នាក់បណ្ឌិត (phD)

មុខវិជ្ជាៈ វិទ្យាសាស្រ្តវិស្វកម្ម, ក្សេតសាស្រ្ត, សុខាភិបាល, ច្បាប់, វិទ្យាសាស្រ្តសង្គម, ភាសា និងអក្សរសាស្រ្ត, ទេសចរណ៍, ស្ថាបត្យកម្ម និងការអភិវឌ្ឍទីក្រុង។

ភាសាបារាំងៈ ទាបបំផុតត្រឹម DEFL B2

អាហារូបករណ៍រ៉ាប់រងលើៈ ថ្លៃសិក្សាពេញលេញ, ប្រាក់ឧបត្ថមសម្រាប់ស្នាក់នៅ, ការធានារ៉ាប់រងសុខភាពជាមូលដ្ឋាន, ប្រាក់ឧបត្ថមប្រចាំខែ, ថ្លៃធ្វើដំណើរទៅមក, ថ្លៃចុះឈ្មោះ។

ចំណុចគួរចាប់អារម្មណ៍ៈ រៀងរាល់ឆ្នាំរដ្ឋាភិបាលបារាំងបានលៃលកប្រាក់ ៥០.០០០០ យូរ៉ូ សម្រាប់មូលនិធិអាហារូបករណ៍ដល់ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា។

ការដាក់ពាក្យៈ www.institutfrancais-cambodge.com www.ambafrance-kh.org http://www.ambafrance-kh.org/-Etudes-en-France-

ព័ត៌មានបន្ថែមៈ http://www.ambafrance-kh.org/Espace-Campus-France%E2%80%8B%E2%80%8B-un-lieu

អំពីអាហារូបករណ៍ៈ ចក្រភពអង់គ្លេសបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រការអភិវឌ្ឍមេដឹកនាំវ័យក្មេងកម្ពុជាចាប់ពីឆ្នាំ ១៩៩៣ តាមរយៈគម្រោងផ្ដល់អាហារូបករណ៍ Chevening។ មកទល់ពេលនេះ និសិត្ស ៩៦ រូបបានទទួលអាហារូបករណ៍នេះ ហើយសិក្សានៅចក្រភពអង់គ្លេស។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ ដើម្បីផ្ដល់ឱកាសដល់អនាគតមេដឹកនាំ អ្នកធ្វើសេចក្ដីសម្រេច និងអ្នកមានឥទ្ធិពលក្នុងវិស័យជំនួញ បានចូលសិក្សានៅតាមមហាវិទ្យាល័យល្បីៗ ក្នុងពិភពលោកដែលផ្ដល់ ឱ្យពួកគេនូវឱកាសទំនាក់ទំនងដ៏ទូលំទូលាយ ក៏ដូចជា ជួយពួកគេបង្កើនជំនាញតាមរយៈវប្បធម៌ថ្មី និងក្រុមមនុស្សផ្សេងៗ។

អាហារូបករណ៍ Chevening គឺស្របតាមការជម្រុញរបស់ប្រទេសកម្ពុជា ជានិសិត្សចាប់យកអាជីពការងារដែលមានជំនាញ វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា។ ស្របពេលដែលកម្មវិធីអាហារូបករណ៍នេះ បើកចំហចំពោះបេក្ខជនទាំងអស់ ឯកអគ្គរាជទូតអង់គ្លេស ប៊ិល ឡងហ្គើស (Bill Longhurst) បានមានប្រសាសន៍ថា និសិត្សដែលចង់សិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ត្រូវបានស្វាគមន៍ជាពិសេស។

ការសិក្សាៈ ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេលមួយឆ្នាំ (ថ្នាក់អនុបណ្ឌិត)

មុខវិជ្ជាៈ ការប្រែប្រួលអាកាសធាតុ, គ្រប់គ្រងអប់រំ, គ្រប់គ្រងបរិស្ថាន, ហេដ្ឋារចនាសម្ព័ន្ធ, រដ្ឋបាលសាធារណៈ, វិទ្យាសាស្រ្តបច្ចេកទេស, វិស្វកម្ម និងគណិតវិទ្យា, ផែនការក្រុង។

ភាសាអង់គ្លេសៈ 6.5 IETLS / 79 TOEFL IBT

អាហារូបករណ៍រ៉ាប់រងខាងលើៈ ថ្លៃសិក្សាពេញលេញ, ប្រាក់ឧបត្ថម្ភប្រចាំខែ, ថ្លៃចំណាយលើការធ្វើដំណើរទៅមកចក្រភពអង់គ្លេស, ថ្លៃទិដ្ឋាកា។

ចំណុចគួរឱ្យចាប់អារម្មណ៍ៈ ឆ្នាំ ២០១៥ ស្ថានទូតអង់គ្លេសបានជ្រើសរើសនិស្សិតថ្នាក់ក្រោយឧត្តមសិក្សាឆ្នើម ១៦ នាក់ គឺស្មើនឹងបួនដងនៃចំនួននិសិ្សតដែលត្រូវបានជ្រើសរើសក្នុងឆ្នាំ ២០១៤។

ការដាក់ពាក្យៈ http://www.chevening.org/apply

ព័ត៌មានបន្ថែមៈ​ http://www.chevening.org/cambodia

អាហារូបករណ៍គួរឱ្យកត់សម្គាល់ផ្សេងទៀត

Fulbright Scholarship:
http://cambodia.usembassy.gov/fulbright_announcement.html

The New Zealand Aid Program:
https://www.mfat.govt.nz/en/aid-and-development/scholarships/eligible-countries-and-regions/cambodia-scholarships

EU – Erasmus Mundus Scholarship Program:
http://eeas.europa.eu/delegations/cambodia/more_info/study_in_the_eu/scholarships/index_en.htm