តើអ្នកចាំបាច់ត្រូវស្រាវជ្រាវមុននឹងធ្វើការសម្រេច ចិត្តឬ? តើអ្នកគិតថា នឹងមានអ្វីកើតឡើង ប្រសិនបើអ្នកធ្វើការសម្រេចចិត្តផ្នែកអាជីវកម្មមួយដោយមិនបានវាយតម្លៃពីបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ន? លទ្ធភាពគឺថា ការស្រាវជ្រាវជួយអ្នកឲ្យ ធ្វើការសម្រេចចិត្តប្រកបដោយចំណេះដឹង បន្ទាប់ពីរកឃើញនិន្នាការលើទីផ្សារនាពេល បច្ចុប្បន្នស្របពេលដែលធ្វើការពិចារណាទៅលើភាពប្រែប្រួលជាច្រើនផ្សេងទៀត។
អ្នកវិភាគហិរញ្ញវត្ថុជួយក្រុមហ៊ុន និងអតិថិជនឲ្យយល់ដឹងពីនិន្នាការទីផ្សារបច្ចុប្បន្ននិងនិន្នាការជាក់លាក់ក្នុងវិស័យឧស្សាហកម្ម ដើម្បីសម្រួលដល់ការសម្រេចចិត្តរបស់ពួកគេ លើផ្នែកអាជីវកម្មសំខាន់។ អ្នកវិភាគទទួលបន្ទុកលើការស្រាវជ្រាវផ្នែកម៉ាក្រូ និងមីក្រូសេដ្ឋកិច្ច រួមទាំង ការវិភាគលើនិន្នាការទិន្នន័យជាក់លាក់របស់វិស័យឧស្សាហកម្ម ដើម្បីបង្កើតជាអនុសាសន៍សម្រាប់អតិថិជនដែលចង់ទិញឬលក់ ការវិនិយោគ។ ពួកគេត្រូវតែដឹងជានិច្ចអំពីព្រឹត្តិការណ៍ បច្ចុប្បន្ន រៀបចំរបាយការណ៍លម្អិត ការវាយតម្លៃ និងគំរូហិរញ្ញវត្ថុ។ ការស្រាវជ្រាវ និងគណិតសាស្ត្រគឺជាជំនាញសំខាន់ដែលគេត្រូវការសម្រាប់មុខងារប្រភេទនេះ។

DID YOU KNOW?
- A Financial Analyst doesn’t actually invest in stocks, bonds or other financial tools. The Analyst has a strictly advisory role.
- There are two types of Financial Analysts: buy-side and sell-side.
Content only available in English at this time.

ទីប្រឹក្សាហិរញ្ញវត្ថុ
ខ្ញុំបានសិក្សាជំនាញហិរញ្ញវត្ថុនៅតំបន់អឺរ៉ុប ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធុរកិច្ច។ ខ្ញុំបានកំពុងធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុជិត 20 ឆ្នាំមកហើយ។
ជាទូទៅ តំណែងជាអ្នកវិភាគហិរញ្ញវត្ថុ ឬអ្នកវិភាគហិរញ្ញវត្ថុថ្មីត្រូវបានផ្តល់ដល់តែអ្នកដែលបានបញ្ចប់ការសិក្សាជំនាញ CFA ប៉ុណ្ណោះ។ ដូច្នេះក្នុងពេលដែលខ្ញុំបានកំពុងសិក្សាដើម្បីទទួលបានសញ្ញាបត្រ ខ្ញុំបានធ្វើការជាអ្នកវិភាគម្នាក់ជាមួយអ្នកគ្រប់គ្រងគម្រោងវិនិយោគរយៈពេលបីឆ្នាំដំបូង។ នៅប្រទេសកម្ពុជា ពាក្យថា អ្នកវិភាគហិរញ្ញវត្ថុត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាអំពីមនុស្សជាច្រើនដែលធ្វើការនៅក្នុងវិស័យនេះ ប៉ុន្តែនៅក្នុងតថភាព ដើម្បីសម្រេចបានតំណែងនេះ ពួកគេត្រូវខិតខំធ្វើការយ៉ាងតិចពីរឆ្នាំ។
នៅពេលអ្នកទទួលបានសញ្ញាបត្រ CFAដើម្បីក្លាយជាអ្នកវិភាគហិរញ្ញវត្ថុដ៏ខ្លាំងម្នាក់ អ្នកត្រូវធ្វើការរយៈពេលប្រាំឆ្នាំបន្ថែមទៀតនៅក្នុងធនាគារ ដើម្បីយល់ដឹងយ៉ាងទូលំទូលាយ អំពីភារកិច្ចទទួលខុសត្រូវរបស់អ្នកវិភាគហិរញ្ញវត្ថុ។ អ្នកវិភាគហិរញ្ញវត្ថុមានពីរប្រភេទគឺ អ្នកវិភាគទូទៅ ដែលពិនិត្យមើលគ្រប់វិស័យទាំងអស់ និងអ្នកវិភាគឯកទេស ដែលផ្តោតសំខាន់លើវិស័យជាក់លាក់ (ទូរគមនាគមន៍ ថាមពល ធានារ៉ាប់រង សេវាធារណៈ ឱសថ ។ល។)
ដំបូងឡើយ គ្រួសារបស់ខ្ញុំចង់ឲ្យខ្ញុំក្លាយជាវេជ្ជបណ្ឌិត។ ប៉ុន្តែចំពោះខ្ញុំ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងលើ លេខ គណនាតម្លៃ ចងរូបមន្ត និងវិទ្យា- សាស្ត្រ សេដ្ឋកិច្ច ហើយយើងកំពុងតែរស់នៅក្នុងនិន្នាការមួយដែលហិរញ្ញវត្ថុកាន់តែមានសារៈសំខាន់។ ស្ថានភាពនោះបានបង្កើតឱកាសការងារជាច្រើន ដូច្នេះ ពេលវេលានោះគឺជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ខ្ញុំ។ សូម្បីតែពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាថ្មីៗ ដូចជាពិភពអ៊ីនធឺណិតជាដើម កំពុងតែបង្កើតការងារផ្នែកហិរញ្ញវត្ថុ។
អ្វីដែលខ្ញុំពេញចិត្តបំផុតអំពីតំណែងនេះគឺភារកិច្ចទទួលខុសត្រូវដែលទទួលបាន។ ខ្ញុំទទួលខុសត្រូវចំពោះវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍។ នៅពេលខ្ញុំបានចាប់ផ្តើមខ្ញុំមានអារម្មណ៍រំភើបណាស់ ដោយសារតែពេលនៅយុគសម័យអ៊ីនធ័រណិតបានចាប់ផ្តើម។ Google, Yahoo, EBayពោលគឺគ្រប់យ៉ាងសុទ្ធតែជាម៉ាកយីហោថ្មីៗ។
ជាអ្នកវិភាគហិរញ្ញវត្ថុម្នាក់ អ្នកចាប់ផ្តើមថ្ងៃរបស់អ្នកដោយតាមដានអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពហិរញ្ញវត្ថុ និងស្វែងយល់អំពីផលប៉ះពាល់ទៅលើវិស័យនេះ និងអតិថិជនរបស់អ្នក។ បន្ទាប់មក មានកិច្ចប្រជុំពេលព្រឹកដើម្បីសង្ខេប និងចែករំលែកអ្វីដែលកំពុងកើតឡើង ហើយកិច្ចប្រជុំចប់នៅម៉ោង 9ព្រឹក នៅពេលទីផ្សារចាប់បើកប្រតិបត្តិការ។ អ្នកគ្រប់គ្រងគម្រោងវិនិយោគទាំងអស់ និងអ្នកដែលតាមដានវឌ្ឍនភាពតាមរយៈលំដាប់លេខនៃហិរញ្ញវត្ថុ ត្រូវតែមានសញ្ញាបត្រ CFA។ ដើម្បីទទួលបានសញ្ញាបត្រ CFAបេក្ខជនខ្មែរត្រូវទៅប្រទេសវៀតណាម សិង្ហបុរី ឬថៃ។ ប៉ុន្តែនៅពេលអ្នកមានសញ្ញាបត្រ CFAឱកាសការងារនឹងមានរហូតមិនខានឡើយ។