អនុបណ្ឌិត

500 USD

800-1000 USD


1200-2000 USD

ភ្នាក់ងារអភិវឌ្ឍន៍
រដ្ឋាភិបាល
អង្គការក្រៅ​រដ្ឋាភិបាល

សាកលវិទ្យាល័យ​​វិទ្យាសាស្រ្ត​សុខាភិបាល​​(UHS)
សាកលវិទ្យាល័យ​អន្តរជាតិ (IU)

បទដ្ឋាន​សុវត្ថិភាព និង​គំនិត​ផ្តួចផ្តើម​​​ស្តីពី​​​​សុខភាព អាច​ធ្វើឲ្យ​​សុខភាព​​ប្រចាំថ្ងៃ​​របស់​បុគ្គល និង គ្រួសារ​នីមួយៗ​​នៅតាម​សហគមន៍​​ប្រសើរឡើង​​។ ទោះបីជាយ៉ាង​ពួកគេ​​ត្រូវតែ​​តាម​ឃ្លាំមើល និង​​វាយតម្លៃ​​ឡើងវិញ​​​ជាប្រចាំ ហើយ​​ត្រូវតែ​​ធ្វើការ​​កែលម្អ ​ដើម្បី​ធ្វើឲ្យ​​ប្រាកដថា បទដ្ឋាន​​និង​​គំនិត​​ផ្តួចផ្តើម​​ទាំងនោះ​នៅតែ​មាន​​ប្រសិទ្ធភាព​​​និង​​សមស្រប​​ចំពោះ​​ការចំណាយ​​។ គំនិត​​ផ្តួចផ្តើម​​ស្តីពី​​សុខភាព​​ដ៏រឹងមាំ​​អាចជួយ​សង្គ្រោះ​​ជីវិត​មនុស្ស កាត់​បន្ថយ​ជំងឺ និង​​កែប្រែ​គុណភាព​​ជីវិត​​របស់​មនុស្ស​​ជាច្រើន​។

អ្នកវិភាគ ឬ​​អ្នកឯកទេស​​សុខភាព​សាធារណៈ​ជួយ បុគ្គលម្នាក់ៗ គ្រួសារ និង​សហគមន៍​​ឲ្យយល់​​និង​គ្រប់គ្រង បញ្ហា​ ពាក់ព័ន្ធ​នឹង​សុខភាព​។ ពួកគេ​ធ្វើការ​វាយតម្លៃ​​ពី​កម្មវិធី​សុខភាព និង​គោល​នយោបាយ ព្រមទាំង​ប្រមូល​ និង​វិភាគ​ទិន្នន័យ ក្នុង​​ការ​ជួយ​ស្វែង​រក​ទិសដៅ​​សកម្មភាព​​ដ៏​ប្រសើរបំផុត​ ដើម្បីរក្សា​កម្មវិធី​សុខភាព​​ដ៏រឹងមាំ​នេះ​។ អ្នកវិភាគ ឬ​​អ្នកឯកទេស​​នឹងធ្វើការ​​វាយតម្លៃ​​លើផលប៉ះពាល់​​ដែលកើតចេញពី បញ្ហា​បរិស្ថាន​​មកលើ​​សុខភាព​សាធារណៈ និង​ជួយផ្សព្វផ្សាយ​​អំពី​បទដ្ឋាន​សុវត្ថិភាព​សុខភាព​​ដែល​បាន​​ប្រកាន់​យក​នេះ​។

DID YOU KNOW?

  • One of the key accomplishments of worldwide public health programmes is
    immunisations, and the eradication of diseases like polio.

 

Content only available in English at this time.

មុនីរ័ត្ន​
អ្នក​ឯកទេស​​សុខភាព​សាធារណៈ​
មន្ទីរពេទ្យ​​កាល់ម៉ែត
ខ្ញុំចូលចិត្ត​គ្រប់ផ្នែក​នៃការងារ​របស់ខ្ញុំ មានចាប់ពី​ការងារ​នៅមន្ទីរ- ពិសោធន៍​បច្ចេកទេស រហូតដល់​ការបង្រៀន​ក្រុមនិស្សិត​ជំនាន់ក្រោយ​។

ខ្ញុំ​គឺជា​វេជ្ជបណ្ឌិត​​ឯកទេសផ្នែក​​រោគសាស្ត្រ (ធ្វើរោគវិនិច្ឆ័យ​​រក​ជំងឺ​មហារីក​និង​បង្កា​រ)​ នៅ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត​​​។ ខ្ញុំ​​ធ្វើ​ជា​​ប្រធានផ្នែក​ រោគសាស្ត្រ​រយៈ​ពេល​បួនឆ្នាំ​​។ ពី​មុន​ ខ្ញុំ​ធ្លាប់​ទទួល​បាន​​​ការ​បណ្តុះ​បណ្តាល​​​ឯក​ទេស​ និង​​​ស្រាវជ្រាវ​ថ្នាក់ PhD ផ្នែក​រោគសាស្ត្រ​ និង រោគ វិនិច្ឆ័យ​​​ជំងឺ​​មហារី​ក​​អស់​រយៈ​ពេល​បួន​ឆ្នាំ​​​នៅ​ប្រទេស​បែល​ហ្ស៊ិក​​។​

​វិទ្យាសាស្ត្រ​គឺជា​មុខវិជ្ជា​​​ដែលខ្ញុំចូល​ចិត្ត​​​នៅ​សាលា​។ ដោយ​សារ​ស្គាល់​ពី​​​បុគ្គលិក​​លក្ខណៈ​ ចំណេះ​​ដឹង​ និង​​ចំណាប់​​អារម្មណ៍​របស់​ខ្ញុំ​​​លើ​ផ្នែក​​វិទ្យាសាស្ត្រ​គ្រូបង្រៀន​​ជីវវិទ្យា​​​របស់ខ្ញុំ​​​បាន​ជំ​រុញ​​ឲ្យ​ខ្ញុំ​ចូលសិក្សា​​​នៅ​សាលា​វេជ្ជសាស្ត្រ​​​បន្ទាប់ពី​ខ្ញុំ​បញ្ចប់​ការ​សិក្សា​​​នៅ​វិទ្យាល័យ​។ អំឡុង​ការសិក្សា​ និង​​​ការបណ្តុះ​​បណ្តាល​​​​ផ្នែក​វេជ្ជ​សាស្ត្រ​ ខ្ញុំដឹងថា ករណី​​ជំងឺ​មហារីក​ និង​​​អត្រាមរណភាព​​​​បន្ត​​កើត​ឡើង​​​ទូ​ទាំង​​ពិភព​លោក ជាពិសេស​​​នៅ​ក្នុងបណ្តា​ប្រទេស​​កំពុង​អភិវឌ្ឍ​​​ដូចជា​​​ប្រទេស​កម្ពុជា​​​ជាដើម​​។ ខ្ញុំ​បាន​ធ្វើ​​​ការ​ស្ទង់មតិ​​កម្រិតតូចមួយ​លើ​ធនធានមនុស្ស​​ដែលមានស្រាប់​នៅ​ក្នុង​ផ្នែក​នេះ ហើយ​រក​ឃើញ​ថា នៅ​មាន​តម្រូវ​ការ​​អ្នកឯកទេស​ផ្នែក​នេះ​ជាច្រើនអ្នក​ទៀត​។ នេះគឺជា​រឿងរ៉ាវ​នៃការចាប់ផ្តើម​​អាជីព​របស់​ខ្ញុំ​។​

ខ្ញុំចូលចិត្ត​គ្រប់ផ្នែក​​នៃ​ការងាររបស់ខ្ញុំ មាន​ចាប់ពីការងារ​នៅមន្ទីរ-ពិសោធន៍​​បច្ចេក​ទេស​​​រហូត​ដល់​ការ​​បង្រៀន​​ក្រុមនិស្សិត​ជំនាន់ក្រោយ​​។ ខ្ញុំចូល​ចិត្ត​គាំទ្រ​ឲ្យ​មាន​ការពង្រឹង​បន្ថែម​​នូវវិធាន​ការ​ទប់​ស្កាត់ និងការព្យាបាល​​ជំងឺមហារីក​​នៅ​ប្រទេសកម្ពុជា​​។

​ការងារនេះ​ក៏មាន​បញ្ហា​ប្រឈម​​ផងដែរ​។ ទីមួយ​​​ប្រជា​ពលរ​ដ្ឋ​កម្ពុជា​​​ផ្តល់​តម្លៃ​ឲ្យ​សេវាសុខភាព​​​នៅ​​​​បរទេស​ជាង​​សេវាសុខភាព​​​នៅ​ក្នុងស្រុក​​។ វា​ពិបាក​​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​​របស់ពួកគាត់ ប៉ុន្តែ​យ៉ាង​ហោច​​ណាស់​ ខ្ញុំអាចចូល​រួម​​ចំណែក​​​ក្នុងការធ្វើឲ្យ​​ប្រសើ​រឡើង​​​នូវ​វិធានការបង្ការ​ជំងឺ​មហារីក​​​និង​សេវា​កម្ម​​​គាំ​ពារ​​សុខភាព​​​នៅ​ក្នុង​មន្ទីរពេទ្យ​​​របស់ខ្ញុំ និង​​នៅក្នុងប្រទេស​​របស់ខ្ញុំ​​​ផងដែរ​​។ ទីពីរ​ និស្សិតពេទ្យ​​​ច្រើន​​​តែ​​ចាប់​អារម្មណ៍​​​លើ​ជំនាញ​ផ្សេង ​​ដែល​មាន​​​អ្នក​ឯកទេស​​រាប់ពាន់​នាក់​​​ទៅហើយ​នោះ ដោយ​មើល​​រំលង​​ពី​​សារៈ​សំខាន់​​​នៃ​ជំនាញ​​​ធ្វើរោគវិនិច្ឆ័យ​​​ជំងឺ​មហារីក​​។ ខ្លះទៀត​​​ប្រហែល​ជា​​​មិនចាប់​អារម្មណ៍​​​នឹង​ការ​ធ្វើ​រោគ វិនិច្ឆ័យ​​​ជំងឺ​មហារីក​ទេ ពីព្រោះ​​ពួកគេ​​ត្រូវ​ធ្វើ​ការងារ​​​ដោយមិន​ទាក់​ទង​ផ្ទាល់​​​​ជា​មួយ​​អ្នកជំងឺ​ ដោយ​គ្រាន់តែ​​ជួយ​វេជ្ជ​បណ្ឌិត​​ធ្វើរោគវិនិច្ឆ័យ​​ និង​​គ្រប់គ្រង​​អ្នក​ជំងឺ​​​​តែប៉ុណ្ណោះ​​។​​

ខ្ញុំ​ចង់​បង្កើត​​​អង្គភាពជាតិ​​​បង្ការ​ជំងឺមហារីក​​​នៅ​មជ្ឍ​មណ្ឌល​ជាតិ​​​​ជំងឺ​មហារីក​​នៅត្រឹម​ឆ្នាំ​​​២០១៧ ។ ខ្ញុំក៏ចង់​ដឹកនាំ​​​ក្រុម​ការងារ​​បង្ការ​ជំងឺ​​មហារីក​​​នៅ​ក្រសួងសុខាភិបាល​​ ឆ្ពោះទៅ​រក​​​ការអនុវត្ត​​​ប្រកប​​ដោយ​​​​ប្រសិទ្ធ​ភាព​​​នូវ​​យុទ្ធ​សាស្ត្រ​ជាតិ​​​ប្រឆាំង​នឹង​​​ជំងឺ​មហារីក​​។

​ប្រទេសកម្ពុជា​​​នៅ​ខ្វះ​អ្នក​ឯក​ទេស​ ជាពិសេស​​ផ្នែក​​ជំងឺ​មហារីក​​។ នៅ​មាន​កិច្ចការ​ច្រើនទៀត​​​ដែ​ល​ត្រូវ​ធ្វើ​ និង​​​តម្រូវ​ការច្រើន​​​នូវ​ធនធាន មនុស្ស​​​ដែល​មាន​​សមត្ថភាព​​​គ្រប់គ្រាន់​​។ ដោយ​សារតែ​​​ហេតុ​ផល​នេះ ខ្ញុំ​សូម​ណែនាំ​​អាជីព​​ការងារនេះ​។ យោបល់​របស់ខ្ញុំ​​ចំពោះ​អ្នក​​​ដែល​ចង់ចាប់យក​​អាជីព​នេះ​​​គឺ​ត្រូវ​មាន​លក្ខណៈ​​សម្បត្តិ​គ្រប់គ្រាន់ និងការបណ្តុះបណ្តាល​​​បច្ចេកទេស មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​​​ក្នុង​ការ​ធ្វើ​ឲ្យ​​​ប្រព័ន្ធ​គាំពារ​​​សុខភាព​​​ប្រសើរ​ឡើង​ ជាពិសេស​​​វិធានការគ្រប់​គ្រង និង​​​បង្ការជំងឺ​មហារីក និង​​​ត្រូវតែ​ជា​​អ្នកមាន​​​ទំនាក់ទំនង​​ដ៏ប៉ិនប្រសប់​​៕