អាហារគឺជាវត្ថុចាំបាច់ ដែលមនុស្សយើងគ្រប់ៗរូបត្រូវការដើម្បីរស់។ ការធ្វើឲ្យផលិតកម្មចំណីអាហារកាន់តែមានប្រសិទ្ធភាព និងធានានូវបទដ្ឋាន សុខភាពអាចជួយកាត់បន្ថយបរិមាណអាហារដែលឥតប្រយោជន៍ និងធ្វើឲ្យប្រសើរឡើងនូវបរិមាណចំណីអាហារដែលស័ក្តិសមចំពោះការទទួលទានរបស់មនុស្សទូទៅ។ តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកមិនមានអាហារប្រកបដោយសុវត្ថិភាពគ្រប់គ្រាន់ដើម្បីរស់?
អ្នកឯកទេសសុវត្ថិភាពចំណីអាហារមានតួនាទីធានានូវ គុណភាព និងសុវត្ថិភាពចំណីអាហារដែលផ្គត់ផ្គង់នៅលើទីផ្សារ។ ពួកគេជំនាញក្នុងការផលិតចំណីអាហារ និងយល់ដឹងពីរបៀបដែលចំណីអាហារទាំងនេះត្រូវបានផលិតនៅតាមផ្នែកជាក់លាក់នៃឧស្សាហកម្មចំណីអាហារ ដូចជាការកែច្នៃ សាច់ជាដើម។ ពួកគេធានាថា កិច្ចការនេះត្រូវឆ្លើយតបចំពោះបទដ្ឋានក្នុងស្រុក និងអន្តរជាតិទាំងក្នុងការជ្រើសរើសគ្រាប់ពូជ ការប្រមូលផលការគ្រប់គ្រងសត្វចង្រៃ ការទុកដាក់ ការដឹកជញ្ជូន
និងដំណាក់កាលផ្សេងៗទៀតរវាងការដាំដុះ និងការយកមកទទួលទាន។ ពួកគេក៏ធ្វើឲ្យប្រាកដផងដែរថា ការដាក់ស្លាកយីហោ ចំណីអាហារ រួមទាំងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ត្រូវបានដាក់យ៉ាងត្រឹមត្រូវ។ ពួកគេចាំបាច់ត្រូវដឹងពីគ្រោះថ្នាក់ដែលអាចមានដោយសារអាហារមិនស្អាត និងពីរបៀបបង្ការផងដែរ។
![](https://stemcareers-online.mtpreview.com/wp-content/themes/Codingate-child/images/DidYouKnow.png)
DID YOU KNOW?
- A food and quality specialist plays a key role in helping prevent sickness
and diseases. - Everybody has a role to play in keeping food safe.
Content only available in English at this time.
![](https://stemcareers-online.mtpreview.com/wp-content/uploads/2016/07/9-01.png)
មន្ត្រីជាន់ខ្ពស់ផ្នែកបណ្តុះបណ្តាល និងធានាគុណភាព
ក្រុមហ៊ុន Hagar Catering
ក្លាយទៅជាមន្ត្រីជាន់ខ្ពស់ផ្នែកបណ្តុះបណ្តាល និងធានាគុណភាពនៅក្រុមហ៊ុន Hagar Catering ជាដំណែងដែលខ្ញុំកាន់បានរយៈពេលបីឆ្នាំមកហើយ។ ខ្ញុំមានភារកិច្ចត្រូវបណ្តុះបណ្តាលបុគ្គលិកក្រុមហ៊ុន Hagar Catering ដើម្បីធានាថា ពួកគេពិតជាអនុវត្តតាមគោលការណ៍ និងស្តង់ដារត្រឹមត្រូវដែលរំពឹងចង់បានពីបុគ្គលិកគ្រប់រូប ជាពិសេសផ្នែកសុវត្ថិភាពអាហារ។ លើសពីនេះទៀត ខ្ញុំត្រួតពិនិត្យគុណភាពអាហារដែលយើងផ្គត់ផ្គង់ឲ្យអតិថិជនរបស់យើង ដោយធានាថា អតិថិជនពិតជាពេញចិត្ត 100 ភាគរយ។ មុនពេលចូលកាន់ដំណែងបច្ចុប្បន្ន ខ្ញុំបានធ្វើការជាអ្នកគ្រប់គ្រងតំបន់នៅក្រុមហ៊ុន Hagar។
ខ្ញុំតែងតែបានចែករំលែកចំណេះដឹង និងជំនាញជាមួយអ្នកដទៃ ដូច្នេះការចាប់យកការងារនេះគឺជាជម្រើសដ៏សក្តិសមសម្រាប់ខ្ញុំ។ របៀបអភិវឌ្ឍន៍ផលិតផល និងសេវាកម្មនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានប្រែប្រួលខុសពីពេលមុនទាំងស្រុង ការធានាគុណភាពផលិតផលមានសារៈសំខាន់កាន់តែខ្លាំងឡើងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់យើង និងប្រជាជនកម្ពុជាជាទូទៅដែលកើនឡើងកាន់តែច្រើនទៅ។ នេះគឺជាបញ្ហាប្រឈមមួយដែលខ្ញុំរីករាយក្នុងការដោះស្រាយជារៀងរាល់ថ្ងៃ។ ការរៀបចំ និងប្រសិទ្ធភាពគឺជាកត្តាសំខាន់បំផុត។
ភារកិច្ចទទួលខុសត្រូវរបស់ខ្ញុំនៅក្រុមហ៊ុន Hagar មានច្រើន។ ទី 1 និងសំខាន់ជាងគេ គឺខ្ញុំត្រូវបំពេញតួនាទីជាទីប្រឹក្សានៅក្នុងក្រុមហ៊ុន និងជួយកំណត់តម្រូវការសម្រាប់ការបណ្តុះបណ្តាលគ្រប់កម្រិត ដោយផ្អែកលើនិន្នាការឧស្សាហកម្មបច្ចុប្បន្ន។ ខ្ញុំបង្កើតផែនការ និងគម្រោងពេលវេលាសម្រាប់រយៈពេលពេញមួយឆ្នាំលើសារពើពន្ធ។ ខ្ញុំត្រួតពិនិត្យប្រសិទ្ធភាពនៃប្រតិបត្តិការរបស់យើង ក៏ដូចជាគុណភាព អាហារ ព្រមទាំងផ្តល់ការកែលម្អដើម្បីរក្សាស្តង់ដាររបស់យើងឲ្យស្ថិតនៅកម្រិតខ្ពស់បំផុត។
ការធានាគុណភាពមិនមែនគ្រាន់តែត្រួតពិនិត្យសុវត្ថិភាពអាហារប៉ុណ្ណោះទេ។ ការងារនេះក៏ពាក់ព័ន្ធនឹងការធ្វើឲ្យប្រាកដថា អ្នករាល់គ្នា នៅជុំវិញអ្នកយល់ថា អ្វីទៅជាបេសកកម្មរបស់ក្រុមហ៊ុន។ នៅពេលយើងមានស្មារតីប្តេជ្ញាចំពោះបេសកកម្ម និងគោលបំណង របស់ក្រុមហ៊ុន យើងនឹងដើរលើផ្លូវដ៏វែងឆ្ពោះទៅរកការលើកកម្ពស់ ស្តង់ដារសុវត្ថិភាពអាហាររបស់យើង។
នៅពេលធ្វើការនៅក្នុងឧស្សាហកម្មអាហារ និងគ្រឿងភេសជ្ជៈ ការធានាគុណភាពគឺជាកត្តាសំខាន់បំផុតសម្រាប់កេរ្តិ៍ឈ្មោះរបស់ក្រុម-ហ៊ុន ជាហេតុបណ្តាលឲ្យការងារនេះមានសារៈសំខាន់ខ្លាំងណាស់។ បេក្ខជនដែលចង់ចាប់យកអាជីពនេះ ត្រូវតែមានសមត្ថភាពបង្ហាញឆន្ទៈរបស់ខ្លួន។ លក្ខណៈសម្បត្តិមួយចំនួនដែលនិយោជកស្វែងរកសម្រាប់អាជីពប្រភេទនេះគឺ សមត្ថភាពសម្របខ្លួន និងភាពបត់បែន ក្រមសីលធម៌ការងារល្អ ឥរិយាបថវិជ្ជមានចំពោះការងារ និងសហការី ស្មារតីគំនិតផ្តួចផ្តើម និងគណនេយ្យភាព។