តើអ្នកចូលចិត្តគណិតវិទ្យានិងចូលចិត្តវិភាគស្ថិតិដើម្បីធ្វើការព្យាករណ៍ទេ? តើធ្លាប់គិតចង់ប្រើទិន្នន័យ ដើម្បីជួយរដ្ឋាភិបាល និងក្រុមហ៊ុនឲ្យធ្វើការសម្រេចចិត្តដ៏សំខាន់ដែលអាចមានឥទ្ធិពលចំពោះវិធីដែលគ្រប់គ្នាទទួលបានការធានារ៉ាប់រងទេ? ឬក៏ចង់បង្កើតនូវលទ្ធផលហិរញ្ញវត្ថុថ្មីទេ?
អ្នកវិភាគស្ថិតិធានារ៉ាប់រងគឺជាគណិតវិទូដែលជួយក្រុមហ៊ុនព្យាករណ៍អំពីហានិភ័យនិងតម្លៃពាក់ព័ន្ធនឹងហានិភ័យទាំងនេះ។ ពួកគេមានការយល់ដឹងជ្រៅជ្រះអំពីគណិតវិទ្យា ស្ថិតិ ការវិនិយោគ សេដ្ឋកិច្ច នយោបាយ បទបញ្ញត្តិ ទីផ្សារ ប្រតិបត្តិការ និងការចែកចាយ។ ពួកគេប្រើប្រាស់ចំណេះដឹងរបស់ខ្លួនជួយអតិថិជន និងបុគ្គលិក ដើម្បីបង្កើតគោលនយោបាយ ផែនការតម្លៃនិងលទ្ធផលហិរញ្ញវត្ថុដ៏ស្មុគស្មាញមួយ ស្របពេលជាមួយគ្នានោះដែរ ពួកគេផ្តល់ដំបូន្មានពាក់ព័ន្ធហិរញ្ញវត្ថុនិងផ្នែកពាណិជ្ជកម្មជាយុទ្ធសាស្ត្រ។ ផ្នែកសំខាន់នៃការងាររបស់ពួកគេគឺពាក់ព័ន្ធការគាំពារសុខភាព ហិរញ្ញវត្ថុ ប្រាក់ចូលនិវត្តន៍ និងការធានារ៉ាប់រង។ អ្នកឯកទេសស្ថិតិធានារ៉ាប់រងប្រើប្រាស់គំរូហិរញ្ញវត្ថុដើម្បីវិភាគ និងស្វែងយល់ពីទិន្នន័យផ្សេងៗ។ ដោយសារតែពួកគេត្រូវធ្វើការវិភាគទិន្នន័យដ៏ស្មុគស្មាញបែបនេះ ដូច្នេះទំនាក់ទំនងគឺជាជំនាញសំខាន់ ដែលជួយពួកគេបញ្ជូនសារទៅកាន់អ្នកដែលគ្មានបច្ចេកទេសនេះ។

DID YOU KNOW?
- Actuaries are involved in a variety of areas, from insurance to major motion pictures, and have been featured in many Hollywood movies (for example Anong Came Holly).
Content only available in English at this time.

អ្នកគ្រប់គ្រងហានិភ័យជាន់ខ្ពស់
ក្រុមហ៊ុនManulife Cambodia
ខ្ញុំជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យ នៅក្នុងក្រុមហ៊ុន Manulife Cambodia។ ខ្ញុំបានចូលរួមជាមួយក្រុមហ៊ុន Manulife ក្នុងឆ្នាំ 2011 នៅទីក្រុងម៉ានីល ហើយបានផ្លាស់មករាជធានីភ្នំពេញក្នុងឆ្នាំ 2014។
ក្នុងមុខងារជាអ្នកវិភាគតម្លៃដែលខ្ញុំពេញចិត្តជាខ្លាំង តួនាទីរបស់ខ្ញុំជាទូទៅរួមមានការកំណត់តម្លៃ និងអភិវឌ្ឍផលិតផលធានារ៉ាប់រងអាយុជីវិត។ កាលពីពេលថ្មីៗនេះ ខ្ញុំក៏បានបំពេញមុខងារជាអ្នកគ្រប់គ្រងហានិភ័យផងដែរ ដោយវាយតម្លៃករណីហានិភ័យ និងរិះរកវិធីប្រកបដោយគំនិតច្នៃប្រឌិតដើម្បីត្រួតពិនិត្យ កាត់បន្ថយនិងគ្រប់គ្រងហានិភ័យជាច្រើនដោយធ្វើសកម្មភាពឲ្យសកម្មដែលយើងប្រឈមមុខ។ លើសពីនេះទៀតខ្ញុំក៏ជាសមាជិកអង្គការសង្គមវិភាគហានិភ័យហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក និងអង្គការសង្គមវិភាគហានិភ័យហិរញ្ញវត្ថុនៅក្នុងប្រទេសហ្វីលីពីនផងដែរ។
មុនចូលធ្វើការនៅក្រុមហ៊ុន Manulifeខ្ញុំបានបំពេញការងារផ្នែកវិភាគនិងគណនាតម្លៃក្នុងផែនការចូលនិវត្តន៍របស់បុគ្គលិកនៅក្នុងក្រុមពិគ្រោះយោបល់ផ្នែកធនធានមនុស្សមួយ។ នោះគឹជាការងារដំបូងរបស់ខ្ញុំ។ ខ្ញុំបានធ្វើការនៅទីនោះរយៈពេលមួយឆ្នាំកន្លះ។ នៅក្នុងក្រុមហ៊ុន Manulife Philippines ខ្ញុំបានធ្វើការជាមួយក្រុមហ៊ុនវិភាគហានិភ័យផ្សេងៗទៀតនៅក្នុងផ្នែកអភិវឌ្ឍផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីៗនិងកំណត់តម្លៃនៃផលិតផលទាំងនោះ។ក្នុងពេលដែលខ្ញុំកំពុងសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានមើលឃើញថា សៀវភៅបោះ ពុម្ពផ្សាយនានាតែងតែផ្តល់ចំណាត់ថ្នាក់ការងារវិភាគហានិភ័យហិរញ្ញវត្ថុគឺជាជម្រើសអាជីពដ៏អស្ចារ្យ ទាក់ទងនឹងតម្រូវការរូបវ័ន្ត សន្តិសុខការងារ និងសម្ពាធអារម្មណ៍។ ដោយសារតែខ្ញុំសិក្សា គណិតវិទ្យា អាជីពនេះពិតជាសក្តិសមនឹងជំនាញរបស់ខ្ញុំ ហើយខ្ញុំក៏ បានសម្រេចចិត្តចាប់យកអាជីពនេះ។ សម្រាប់ខ្ញុំ មួយថ្ងៃៗតែងតែមានលក្ខណៈខុសៗគ្នា។ ថ្ងៃមួយ ខ្ញុំអាចអង្គុយធ្វើការចងរូបមន្តក្នុងកម្មវិធី Excel ថ្ងៃមួយទៀត ខ្ញុំអាចចូលរួមក្នុងសន្និសីទសារព័ត៌មានអំពីការណែនាំផលិតផលថ្មី។
តំណែងរបស់ខ្ញុំក៏តម្រូវឲ្យខ្ញុំនិយាយជាមួយមនុស្សដែលធ្វើការនៅផ្នែកផ្សេងៗនៅក្នុងក្រុមហ៊ុនផងដែរ ដែលអាចជាបញ្ហាប្រឈមពីព្រោះខ្ញុំត្រូវទំនាក់ទំនងដោយមិនត្រូវប្រើបច្ចេកទេសខ្លាំងទេ។ ទោះជាយ៉ាងណា ខ្ញុំចូលចិត្តធ្វើការក្នុងគម្រោងធំៗ ហើយក្នុងនាមជាប្រធានគ្រប់គ្រងហានិភ័យ ខ្ញុំបានបង្ហាញសមាជិកក្នុងក្រុមការងារអំពីការវាយតម្លៃ ត្រួតពិនិត្យហានិភ័យដែលពាក់ព័ន្ធនឹងគម្រោងទាំងនោះ។ ខ្ញុំព្យាយាមចាប់បញ្ហា ឲ្យបានមុនពេលពួកវាកើតឡើង។ ខ្ញុំត្រូវតែពិនិត្យមើលគ្រប់ផ្នែករបស់ក្រុមហ៊ុននេះឲ្យបានច្បាស់ និងរបៀបដែលផ្នែកទាំងអស់នោះធ្វើការជាមួយគ្នាប្រកបដោយភាពស៊ីសង្វាក់គ្នា។ ដោយសារតែការបណ្តុះបណ្តាលទាក់ទងនឹងការវិភាគហានិភ័យហិរញ្ញវត្ថុ ទាមទារឲ្យអ្នកយល់ដឹងអំពីទិដ្ឋភាពផ្សេងៗអំពីពាណិជ្ជកម្ម (ម៉ាឃីតទីង គណនេយ្យ ការចែកចាយផលិតផល បទបញ្ញត្តិ ប្រតិបត្តិការ វិនិយោគ) មានជម្រើសអាជីពជាចម្រើនដែលខ្ញុំអាច ជម្រើសរើសបាន ទាំងនៅក្នុងនិងនៅក្រៅវិស័យធានារ៉ាប់រង។ មិនមែនជារឿងប្លែកទេដែលអ្នកវិភាគហានិភ័យហិរញ្ញវត្ថុក្លាយជានាយកហិរញ្ញវត្ថុ នាយកប្រតិបត្តិការ នាយកទីផ្សារ និងសូម្បីតែនាយកប្រតិបត្តិ។ ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើនរហ័សខ្ញុំរំពឹងថា តម្រូវការជំនាញវិភាគហានិភ័យហិរញ្ញវត្ថុនឹងកើតឡើងក្នុងពេលអនាគតដ៏ខ្លី៕