អនុបណ្ឌិត

300 USD

500-700 USD


1500-2500 USD

ឧស្សាហកម្មសំណង់
ស្ថាប័នរដ្ឋ
ហេដ្ឋារចនាសម្ព័ន្ធ
វិស័យឯកជន

សាកលវិទ្យាល័យន័រតុន (NU)
សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

គម្រោងនីមួយៗ​ចាំបាច់​ត្រូវបញ្ចប់​ឲ្យបានទាន់ពេល វេលា និង​មុនពេលកំណត់​។​នៅពេលមាន​បុគ្គលិក​ច្រើន​ធ្វើការងារ​លើ​គម្រោង​តែមួយ ការទទួលខុសត្រូវ​ដើម្បី​បញ្ចប់​គម្រោង​អាច​នឹង​អូសបន្លាយ​ហើយ​បុគ្គលិក​ ម្នាក់ៗ​ប្រហែលជា​មិនបាន​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាពទេ ដោយសារ​ពួកគេ​ជឿថា​ទោះបី​ពួកគេ​មិន ធ្វើ ក៏មានអ្នកផ្សេង​ធ្វើការងារ​នេះដែរ។ តើ​អ្នក​អាច​ធានា​ថា រាល់​គម្រោង​ទាំងអស់​សម្រាប់​ក្រុមហ៊ុនមួយ​ត្រូវបាន​ឆ្លើយតប​ មុនពេល​កំណត់ និង​ប្រើប្រាស់​គ្រប់​ធនធាន​ទាំងអស់​តាម មធ្យោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​ឬ​ទេ​?​

នាយកគម្រោង​ទទួលខុសត្រូវ និង​ធ្វើឲ្យ​ប្រាកដ​ថា ​គម្រោង​ នោះ​ចប់រួចរាល់​ទៅតាម​ពេលវេលា និង​ទៅតាម​ថវិកា​ដែល​​ បាន​​កំណត់​​។ ពួកគេ​ធ្វើការងារ​ដោយប្រើប្រាស់​គ្រប់​ធនធាន​ទាំងអស់​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​។​ ពួកគេ​ធានាថា ការងារ​ត្រូវ​តែ​ឆ្លើយតប​ទៅតាម​គោលដៅ​ដែលបាន​កំណត់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ តាំងពីពេល​ចាប់ផ្តើម​គម្រោង​នីមួយៗ​ ហើយថា ការងារ​ទាំងអស់​​ត្រូវបានបញ្ចប់​​ស្រប​តាម​បទដ្ឋាន​​។​​ពួកគេ​ធ្វើការងារ​​យ៉ាងជិតស្និទ្ធ​​ជាមួយ​​មេការសំណង់ និង​​ភាគី​ ពាក់ព័ន្ធ​ ដើម្បីឆ្លើយតប​​តាម​តម្រូវការ​​របស់​​អតិថិជន​​។​ ក្រៅពីនេះ​ នាយក​គម្រោង​ជាមួយ​នឹងអតិថិជន​នឹងចុះត្រួត ពិនិត្យ​ចំពោះ​ក្រុមហ៊ុន​ម៉ៅការ​និង​អ្នកម៉ៅការ​បន្ត ព្រមទាំង​ធ្វើការ​វាយតម្លៃ​ពីហានិភ័យ និង​សកម្មភាព​ផ្សេងៗ​ទៀត ដើម្បីបន្តគម្រោង​តាម​ការគ្រោងទុក​។

 

DID YOU KNOW?

  • According to the Project Management Institute, Australia has the
    top salary for project management practitioners.
  • The project length of the La Sagrada Familia church in Spain is
    131 years, with completion set for 2026.

 

Content only available in English at this time.

ហេង សុជាតិ
នាយកគម្រោង
ក្រុម​ហ៊ុន LBL International
អ្វី​ដែល​ខ្ញុំពេញ ចិត្ត បំផុត​ ចំពោះ​តួនាទី​របស់ខ្ញុំ​ ​គឺ​ បច្ចេកទេស​សាងសង់​ប្លែកៗ​ដែលគេ​ប្រើប្រាស់​និង​ការស្រាវជ្រាវ​រកវិធីសាស្ត្រថ្មីៗ​សម្រាប់​ការសាងសង់​ ។​

ខ្ញុំ​​បាន​​បញ្ចប់​​ការ​សិក្សា​​​ផ្នែក​​វិស្វករ​សំណង់​​ស៊ីវិល​​ពី​​វិទ្យា​ស្ថាន​​បច្ចេកវិទ្យា​​កម្ពុជា​​ ហើយ​​ក្រោយ​មក​​ខ្ញុំ​​បាន​​​បន្ត​​ការសិក្សា​ភាសា​បារាំង​​ និង​​បាន​ បញ្ចប់​ការ​សិក្សា​អនុបណ្ឌិត​​រយៈ​ពេល​​មួយឆ្នាំ​​ផ្នែក​​ជំនាញ​​គ្រប់​គ្រង​​ការដ្ឋាន​។ ឆ្នាំ​​២០១៤​ ខ្ញុំ​​បាន​​វិលត្រឡប់​​មក​​ប្រទេស​កម្ពុជា​​វិញ ហើយ​​បាន​ចាប់ផ្តើម​​បម្រើ​​ការងារ​​ជា​វិស្វករ​​គម្រោង​​នៅ​ក្រុមហ៊ុន​ LBL​ មុន​ពេល​​ត្រូវ​បាន​​ដំឡើង​​តួនាទី​។

ជារៀងរាល់ថ្ងៃ​ ខ្ញុំ​​តែងតែ​​ប្រៀបធៀប​ការងារ​​របស់​ខ្ញុំ​​ទៅនឹង​​តួនាទី​ប្រធាន​ក្រុម​​នៅក្នុង​ឧស្សាហ​កម្មសំណង់​។​ ខ្ញុំ​​ទទួល​​គ្រប់​គំរូប្លង់​ស្ថាបត្យ​កម្ម​ និង​​សំណង់​​​ ដែល​ធ្វើឲ្យ​ខ្ញុំ​​កាន់តែ​​យល់​ច្បាស់​​អំពី​​វិធី​សា​ស្ត្រ​នៃ​ ការសាងសង់​ និង​​តម្រូវ​ការ​ពលកម្ម។​ខ្ញុំ​ដោះស្រាយ​​រាល់​​បញ្ហា​​ដែល​​កើត​ឡើង​​នៅ​​កន្លែង​ធ្វើ​ការ​​​និង​​​​ធានា​​ដល់សុវត្ថិភាព​​របស់​កម្មករ​​អំឡុង​ពេល​កំពុង​សាងសង់។

អ្វីដែល​​ខ្ញុំពេញ​ចិត្ត​​បំផុត​​ចំពោះ​តួនាទី​​របស់ខ្ញុំ​​គឺ​​បច្ចេកទេស​សាងសង់​​ប្លែក​ៗ​ដែល​គេ​​ប្រើប្រាស់​​ និង​​ការស្រាវជ្រាវ​​រកវិធីសាស្ត្រថ្មី​​សម្រាប់​​ការសាងសង់​។

​ការបំពេញការងារ​នៅ​តាម​​ការដ្ឋាន​​សំណង់​​តែងតែ​មាន​​បញ្ហា​​ប្រឈម​​ ជាពិសេស​​ត្រូវ​​រៀន​សូត្រ​​និង​​ចែក​រំលែក​​បច្ចេកទេស​​សាងសង់ថ្មី​ ដែល​ត្រូវ​ការ​​ដំណោះស្រាយ​​បច្ចេក​ទេស​​ច្បាស់លាស់​​ហើយ​​ដែល​​​អាចប្រើពេល​យូរ​មុននឹងសម្រេច​ដំណោះ​ស្រាយ​ទាំងនេះ​។ បញ្ហាប្រឈម​​មួយ​ទៀត​​ ​គឺ​​ការគ្រប់​គ្រង​​​កម្លាំងពល​កម្ម​​ដើម្បី​​ឆ្លើយតប​ទៅតាម​​ពេលវេលា​កំណត់​សាងសង់​របស់​យើង​​ ពីព្រោះ​​​វា​សំខាន់​​ណាស់​ក្នុង​​ការ​បញ្ចៀស​​ការពន្យារពេល​។

​សេដ្ឋកិច្ច​​របស់​ប្រទេសកម្ពុជា​​កំពុង​​រីកចម្រើ​ន​យ៉ាង​ឆាប់រហ័ស​​។ សព្វថ្ងៃនេះ យើងអាច​ឃើញ​​ការ​ដ្ឋានសំណង់​​រាប់សិប​កន្លែង​​នៅក្នុងទីក្រុង​​រួមទាំង​​ការដ្ឋាន​សំណង់​​ផ្ទះល្វែង​​ឬ​អាគារ​ការិយាល័យ​។​​ នៅ​មានតម្រូវ​​ការ​វិស្វករ​សំណង់​ស៊ីវិល​​ច្រើន​​​ ជាពិសេស​​អ្នក​​ដែល​​យល់​ដឹង​ពីគម្រោង​​សាងសង់​។ និយោជក​​ដែល​ជួល​នាយ​ក​គម្រោង​ផ្នែក​​វិស្វករ​សំណង់​ស៊ីវិល​​ នឹង​ស្វែងរក​​អ្នក​​ដែល​យល់ដឹង​ពី​​បច្ចេក​ទេស​​សាងសង់​​ ​និង​មាន​សមត្ថភាព​​ដឹកនាំ​ក្រុម​ការងារ​។​ យោបល់​របស់​ខ្ញុំ​គឺ​ត្រូវ​ព្យាយាម​​ ​និង​​ស្វែ​ង​​​រក​បទពិសោធ​ន៍​​តាមដែល​អាច​​ធ្វើ​ទៅបាន បើទោះបីជា​​អ្នក​ត្រូវ​លះបង់​ពេល​វេលា​ផ្ទាល់ខ្លួន​​ក៏ដោយ។​ ការ​​ធ្វើបែបនេះ​​នឹង​ជួយឲ្យ​​កាន់តែ​យល់ច្បាស់​​ពី​អ្វីៗគ្រប់យ៉ាង​​ដែលកើត​ឡើង​​ជុំវិញ​​ការដ្ឋាន​សំណង់​​​​តាំង​​ពី​ពេល​​ចាប់ផ្តើម​​រហូតដល់​បញ្ចប់ ដូច្នេះ​នៅ​ពេល​អ្នក​ប្រឡូក​នឹងការ​ងារនេះ អ្នក​​នឹង​​យល់​​ពី​សារៈ​សំខា​ន់​​នៃ​ចំណេះ​ដឹង​របស់អ្នក​៕​