ការ​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ

កម្រិត បរិញ្ញាបត្រ

250 USD

350-450 USD


600 USD

ឧស្សាហកម្មសំណង់
ហេដ្ឋារចនាសម្ព័ន្ធ
អង្គការក្រៅ​រដ្ឋាភិបាល

វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា​​(ITC)

តើ អ្នក មាន បំណង ចង់កែលម្អ​ជីវភាព រស់ នៅ របស់ ប្រជា ពល រដ្ឋនៅ តាម ជនបទ ដែរ ឬ ទេ ?តើ អ្នក ធ្វើ​យ៉ាងណា​ទើប ធានា ថា ពួកគេ​រក្សា​បាន នូវ បរិស្ថាន ស្អាត និង សុវត្ថិភាព? ជា លទ្ធ ផល វាកាត់ បន្ថយ អត្រា​ឆ្លងជំងឺ ឬ ប្រើ ប្រាស់ ទឹក និងចំណី អាហារ មិនស្អាត។

អនាម័យ​មាន តួនាទីសំខាន់ ណាស់​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍ ដែល មនុស្ស ជា ច្រើន រង ផល ប៉ះពាល់ ដោយ សារ ជំងឺ គ្រុនចាញ់ ជំងឺ សើរ ស្បែក ជំងឺ សួត និង ជំងឺរាករូស ហើយ ភាគ ច្រើន បំផុតនោះ​គឺតាម ភូមិនៅ តំបន់ ជនបទ ។ ដើម្បីជម្នះ នឹង បញ្ហា នេះ រដ្ឋាភិ បា ល និង អង្គការ ក្រៅ រ ដ្ឋាភិបាល បាន ដំណើរ ការកម្ម វិធី អនាម័យ។ អ្នកឯកទេស​អនាម័យទឹក ផ្តល់ ការគាំទ្រ ផ្នែក បច្ចេកទេស សម្រាប់ កម្មវិធី​អនាម័យ ដូចជា រៀបចំ គម្រោង រចនា អនុវត្ត ការប្រតិបត្តិ ការវាយតម្លៃ និង ការ តាមដាន។ ពួកគេ​ជួយសម្រួល ការពិ ភា ក្សា រវាងសហគមន៍ ក្នុងមូលដ្ឋាន ដើម្បី ឃោសនា​ពីយុទ្ធនាការ អនាម័យ។ ពួកគេត្រូវធ្វើ ឲ្យ ប្រា កដ ថា មនុស្សគ្រប់គ្នា យល់ដឹង ពី សារៈ សំខាន់ នៃការ ថែរក្សា អនាម័យនិង ហានិភ័យ ចំពោះ សុខ ភាព ដោយសារ​អនាម័យ​មិនស្អាត​។

DID YOU KNOW?

  • In developing countries, as much as 80% of illnesses are linked to poor water and sanitation conditions.
  • In Cambodia, over 9 million people don’t have access to adequate sanitation and 4 million people don’t have access to safe water.

 

Content only available in English at this time.

លោក Rov Sokkhai
មន្ត្រីគម្រោង
RainWater Cambodia
កត្តា​ជំរុញ​​ទឹកចិត្ត​ខ្ញុំ​​​គឺ​​ខ្ញុំមានក្តីស្រម៉ៃ​​​ថា​នឹងលើក​កម្ពស់​​ជីវភាព​រស់នៅ​​​របស់ប្រជាជនខ្មែរ នៅតំបន់ជនបទ​។

បច្ចុប្បន្ន ខ្ញុំ​​កំពុង​ធ្វើ​ការងារ​​ជា​អ្នក​ជំនាញ​​ការងារ​​ផ្នែក​​អនាម័យ​ទឹក​​នៅ​​អង្គការ RainWater Cambodia (RWC) ហើយ​ខ្ញុំ​បាន​កំពុង​ធ្វើការ​​​នៅ​ទីនេះ​​​តាំង​ពី​ឆ្នាំ​​2014​​។ ខ្ញុំ​​បាន​​ចូល​រួម​​អនុវត្ត​​​គម្រោង​​អនាម័យ​​ជាច្រើន​​នៅក្នុង​​​ខេត្ត​​កំពង់ចាម និង​​ខេត្ត​សៀមរាប​​។​ កត្តាជំរុញ​​ទឹកចិត្ត​ខ្ញុំ​​គឺ​​​ខ្ញុំ​មាន​ក្តីស្រម៉ៃ​​ថា នឹង​​លើក​កម្ពស់​ជីវភាព​​រស់នៅ​​​របស់​ប្រជាជនខ្មែរ​​​នៅតំបន់​​ជនបទ​​។

​ខ្ញុំ​បានបញ្ចប់​​ការសិក្សា​​ផ្នែក​សេដ្ឋកិច្ច​​កសិកម្ម និង​​អភិវឌ្ឍន៍​​ជនបទ​​នៅ​​សាកល​វិទ្យាល័យ​​ភូមិន្ទកសិកម្ម​។ អំឡុង​​ពេលនោះ ខ្ញុំទទួល​បាន​​ការលើកទឹក​ចិត្ត​​​ពី​និស្សិត​រៀមច្បង​​ឲ្យដាក់ពាក្យ​​ធ្វើការ​​ជាអ្នក​ស្ម័គ្រចិត្ត​​នៅអង្គការ RWC ដើម្បី​​​ទទួលបាន​​បទពិសោធន៍​​ការងារ​ មុន​ពេល​បញ្ចប់​​ការ​សិក្សា​។ ខ្ញុំ​បាន​​ចំ​ណាយ​​​ពេល​​ប្រាំ​មួយខែ​​​សម្រាប់​​ធ្វើការ​​ជា​មន្ត្រី​​គម្រោង​​ស្ម័គ្រចិត្ត​​​ ប៉ុន្តែ​​គណៈ​​គ្រប់​គ្រង​​​អង្កការ​​បាន​​ធ្វើការកត់សម្គាល់​​ចំពោះខ្ញុំ ហើយ​ក៏ បាន​ផ្តល់ដំណែង​​​ជា​មន្ត្រី​​​គម្រោង​​​ដល់ខ្ញុំ​​សម្រាប់​​ខេត្ត​កំពង់ចាម​​។​ជា​មន្ត្រី​គម្រោង​​ ខ្ញុំ​ទទួលខុសត្រូវ​​លើការ​​ដាក់​ផែន​ការ​​ជូន​អ្នក​គ្រប់គ្រង​​​គម្រោង​​​ពិនិត្យ និង​​ធ្វើឲ្យ​ប្រាកដថា ​កិច្ចការ​ទាំងអស់​​ត្រូវបាន​បំពេញ​ត្រឹម​ត្រូវ​​​តាមពេល​វេលា​កំណត់​​។​ ខ្ញុំរៀបចំ​របាយការណ៍​លម្អិត​​អំពី​ការចុះមូលដ្ឋាន ​និង​​​ដាក់ជូន​​គណៈ​គ្រប់គ្រង​ពិនិត្យ​។ ហើយខ្ញុំ​​ក៏បំពេញតួ​នាទី​​ជាអ្ន​កសម្រប​សម្រួល​​​​ជាមួយ​មន្ត្រីឃុំ និង​ភូមិ ដើម្បីធានា​ថា សកម្មភាព​អភិវឌ្ឍន៍​​របស់យើង​​​មិនប៉ះពាល់​​ដល់ការងារ​​​ប្រចាំថ្ងៃ​​​របស់​ពួកគាត់ទេ ខណៈដែល​​យើងធ្វើការ​​​តាម​គម្រោង​​ពេលវេលា​​​របស់យើង​​។​

​ការធ្វើការ និង​ការទំនាក់ទំនង​​​ដោយបើកចិត្ត​​ឲ្យទូលាយ ជាមួយ​​ប្រជា​ជន​​ក្នុងសហគមន៍​​មូលដ្ឋាន​​គឺជា​បញ្ហា​​ប្រឈម​​មួយ​​។ ទម្លាប់ និងវប្បធម៌​​របស់ប្រជាជន​កម្ពុជា​ ជួនកាល​​បង្កការលំបាក​​​ក្នុងការ​ជួយ​​​ឲ្យ​ពួកគាត់​មានទស្សន​​យល់ឃើញថ្មីៗ​​ចំពោះ​​បញ្ហាសំខាន់ៗ ដូចជា ទឹកមាន​​សុវត្ថិ​ភាព និង​​ការបន្ទោរបង់​​ក្រៅបង្គន់ ជាដើម​​។ ការលប់បំបាត់​​​ទម្លាប់​​ចាស់​ ឬ​​​អាក្រក់​អាចជា​កិច្ចការ​​​ដ៏លំបាក និង​ពិតជា​ក្លាយ​ជា​បញ្ហាប្រឈម​​​សម្រាប់​​អង្គការ​ក្រៅរដ្ឋាភិបាល​។

ទោះបីជាមាន​បញ្ហាប្រឈម​ទាំងនេះ​ក៏ដោយ ខ្ញុំ​នៅ​តែអាច​ប្រើចំណេះដឹង ជំនាញ និង​បទពិសោធន៍​​របស់ខ្ញុំ ក្នុងការ​ជួយគាំទ្រ និងលើកកម្ពស់​ជីវភាព​របស់ប្រជាជន​​សហគមន៍​កម្ពុជា​បាន ជាហេតុនាំ​ឲ្យខ្ញុំ​ស្រឡាញ់​ការងារ​​របស់ខ្ញុំ​​កាន់តែ​​ខ្លាំងឡើង​។​ការងារ​​នៅមូលដ្ឋាន​ផ្តល់ឲ្យ​​អ្នកនូវបទពិសោធន៍​​​ផ្ទាល់ដ៏មាន​គុណតម្លៃ​ តាមរយៈការ​អនុញ្ញាត​​ឲ្យអ្នក​បំពេញតួនាទី​​​ក្នុងការ​បង្កើត​​ឲ្យមាន​ការផ្លាស់​ប្តូរ​​សម្រាប់​​ប្រ​ទេស​​របស់អ្នក​​​។ ខ្ញុំជឿជាក់​យ៉ាង​មុតមាំ​ថា នៅពេល​​ធ្វើការ​​​ដើម្បី​​ជួយ​លើកកម្ពស់​​ជីវភាពរស់នៅ​​របស់​ប្រជាជន​​សហគមន៍ អ្នក​ត្រូវការ​​ស្មារតី​​​ប្តេ​ជ្ញា​ខ្ពស់​ និង​​ឆន្ទៈរឹងមាំ ទោះបីជា​​អ្នកត្រូវជួបប្រទះ​​បញ្ហាប្រឈម​​​ទាំងនោះ​​ក៏​ដោយ​​។​​