មានឆ្ងល់ទេថា តើការងារក្នុងរោងចក្រធំៗដំណើរការយ៉ាងដូចម្តេច? តើផ្នែកផ្សេងៗធ្វើការជាមួយគ្នាដូចម្តេច ដើម្បីឲ្យការផលិតមានប្រសិទ្ធភាព?
អ្នកត្រួតពិនិត្យសង្វាក់ផលិតកម្មគឺជា អ្នកមើលការខុសត្រូវ និងសម្របសម្រួលដំណើរការផលិតកម្មទាំងស្រុងក្នុងរោង
ចក្រឬក្រុមហ៊ុន។ អ្នកត្រួតពិនិត្យត្រូវធ្វើឲ្យប្រាកដថា ការងារនីមួយៗដូចជាការត្រួតពិនិត្យ ប្រតិបត្តិការដំណើរការបញ្ចូលគ្នា ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទៅតាមពេលវេលា សមស្រប។អ្នកត្រួតពិនិត្យសង្វាក់ផលិតកម្មត្រូវរៀបចំផែនការ តាមដាន និងវាយតម្លៃពីការងាររបស់ខ្លួនផ្អែកតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់។ ជំនាញផ្ទាល់ខ្លួនពិតជាសំខាន់ណាស់សម្រាប់ការងារប្រភេទនេះ ដោយសារតែអ្នកត្រួតពិនិត្យត្រូវរក្សាបរិយាកាសការងារវិជ្ជមាន និងជំរុញទឹកចិត្តខ្លួនឯង។ ដើម្បីក្លាយជាអ្នកត្រួតពិនិត្យសង្វាក់ផលិតកម្មអ្នកត្រូវតែមានបទពិសោធន៍ក្នុងផ្នែកនេះមួយទៅពីរឆ្នាំ៕
អ្នកត្រួតពិនិត្យសង្វាក់ផលិតកម្មគឺជា អ្នកមើលការខុសត្រូវ និងសម្របសម្រួលដំណើរការផលិតកម្មទាំងស្រុងក្នុងរោង
ចក្រឬក្រុមហ៊ុន។ អ្នកត្រួតពិនិត្យត្រូវធ្វើឲ្យប្រាកដថា ការងារ
នីមួយៗដូចជាការត្រួតពិនិត្យ ប្រតិបត្តិការដំណើរការបញ្ចូលគ្នា ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទៅតាមពេលវេលា សមស្រប។អ្នកត្រួតពិនិត្យសង្វាក់ផលិតកម្មត្រូវរៀបចំផែនការ តាមដាន និងវាយតម្លៃពីការងាររបស់ខ្លួនផ្អែកតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់។ ជំនាញផ្ទាល់ខ្លួនពិតជាសំខាន់ណាស់សម្រាប់ការងារប្រភេទនេះ ដោយសារតែអ្នកត្រួតពិនិត្យត្រូវរក្សាបរិយាកាសការងារវិជ្ជមាន និងជំរុញទឹកចិត្តខ្លួនឯង។ ដើម្បីក្លាយជាអ្នកត្រួតពិនិត្យសង្វាក់ផលិតកម្មអ្នកត្រូវតែមានបទពិសោធន៍ក្នុងផ្នែកនេះមួយទៅពីរឆ្នាំ៕
DID YOU KNOW?
- Consumerism is rapidly growing which means that companies have to produce at a faster rate with as little error as possible.
- People management is a key skill to have, notably when working with high volume production.
Content only available in English at this time.
ប្រធានក្រុមផ្នែកផលិត
រោងចក្រខ្មែរផលិតស្រាបៀរកម្ពុជា
បន្ទាប់ពីបំពេញការងារជាប្រធានក្រុមរយៈពេលបួនឆ្នាំនៅរោងចក្រខ្មែរផលិតស្រាបៀរកម្ពុជា ខ្ញុំត្រូវបានដំឡើងតួនាទីជាប្រធានក្រុមផ្នែកផលិត។ មុនពេលមកបម្រើការងារនៅក្រុមហ៊ុនកូកាកូឡា ខ្ញុំធ្លាប់ធ្វើជាការី និងប្រធានក្រុមផលិតនៅក្រុមហ៊ុន K Cement ។
បម្រើការងារជាមួយក្រុមហ៊ុនអន្តរជាតិមានន័យថា អ្នកត្រូវតែបំពេញការងារប្រកបដោយបទដ្ឋានខ្ពស់បំផុត។ អ្នកត្រូវតែប្តូរផ្តាច់មួយរយភាគរយ ឬលើសពីនេះ ដើម្បីរក្សាបទដ្ឋានទាំងនេះ។ ការទទួលខុសត្រូវប្រចាំថ្ងៃរបស់ខ្ញុំពាក់ព័ន្ធទៅនឹងសង្វាក់ផលិតកម្ម។ ខ្ញុំត្រួតពិនិត្យគុណភាពផលិតកម្ម បញ្ចប់ផលិតកម្មទៅតាមកាលវិភាគដែលបានកំណត់ គ្រប់គ្រងនិងកែលម្អប្រសិទ្ធភាពនៃសង្វាក់ផលិតកម្ម គ្រប់គ្រងការបំពេញការងាររបស់ក្រុម និងកសាងសមត្ថភាពបុគ្គលិកក្នុងចំណោមការងារផ្សេងៗទៀត។ ការទទួលខុសត្រូវ និងតួនាទីនេះ ផ្តល់ ឱកាសឲ្យខ្ញុំពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងជំនាញទន់របស់ខ្ញុំ ។
ដូចជាការងារដទៃទៀតដែរ មានបញ្ហាប្រឈមច្រើនក្នុងនាមជាប្រធានក្រុមផ្នែកផលិត។ ការគ្រប់គ្រងមនុស្សមិនមែនជារឿងងាយនោះទេ ហើយត្រូវការជំនាញទន់ដ៏ពូកែ។ អ្នកក៏ត្រូវស្វែងរកតុល្យភាពសមស្របដើម្បីគ្រប់គ្រង និងលើកទឹកចិត្តពួកគេឲ្យធ្វើការងារប្រកបដោយប្រសិទ្ធភាព។
ខ្ញុំមានសំណាងណាស់ដែលបានចូលសិក្សាវគ្គខ្លីបន្ថែម ដូចជា Step Programme និងវគ្គសិក្សា Operational Excellence ដែលរៀបចំឡើងដោយក្រុមហ៊ុន ហើយវគ្គសិក្សាខ្លីទាំងនេះបានជួយធ្វើឲ្យអាជីពរបស់ខ្ញុំរីកចម្រើន។ ខ្ញុំបានប្រើប្រាស់គំនិតផ្តួចផ្តើមផ្ទាល់ខ្លួននិងបន្តការសិក្សាថ្នាក់ MBA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។ វគ្គសិក្សាទាំងអស់នេះជួយខ្ញុំឲ្យពង្រឹងជំនាញទន់ និងជួយខ្ញុំឲ្យក្លាយជាមេដឹកនាំដ៏ឆ្នើមម្នាក់។
ខ្ញុំពិតជាគិតថា ការងារនេះបានជួយពង្រឹងជំនាញផ្ទាល់ខ្លួន និងមានចំណែកជួយកែលម្អខ្លួនខ្ញុំផងដែរ។ វាជារឿងសប្បាយចិត្តផងដែរក្នុងការដឹកនាំក្រុមការងារមួយ និងបានឆ្លើយតបដោយជោគជ័យទៅតាមគោលដៅដែលក្រុមហ៊ុនកំណត់ឲ្យយើង។ ដោយសារតែហេតុផលទាំងអស់នេះ ខ្ញុំសូមណែនាំការងារនេះដល់អ្នកទាំងអស់គ្នា។
និយោជកត្រូវការមនុស្សដែលមានគោលដៅវិជ្ជមាន អាចនិយាយ ភាសាអង់គ្លេសបានស្ទាត់ជំនាញ និងមានជំនាញក្នុងការបំពេញការងារជាក្រុម។ ចេះកែប្រែស្ថានការណ៍និងស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណិតនិងតាមវេទិការផ្សេងៗ ដើម្បីស្វែងរកឱកាសផ្សេងៗ។ មុនពេលធ្វើបទសម្ភាស ត្រូវធ្វើគេហកិច្ច ដោយត្រូវស្គាល់ពីតួនាទី និងក្រុមហ៊ុនដែលអ្នកកំពុងព្យាយាមចូលឲ្យបានច្បាស់៕