ការទទួលបានទឹកគឺជាមូលដ្ឋានសម្រាប់ជីវិតប្រចាំថ្ងៃ ហើយនៅពេលប្រព័ន្ធទឹកឈប់ដំណើរការ វាទាមទារឲ្យ មានដំណោះស្រាយ និងការជួសជុលជាបន្ទាន់។ តាមរយៈទស្សនវិស័យនេះ គម្រោងកែលម្អប្រព័ន្ធទឹកអាចត្រូវបានផ្តួចផ្តើមឡើង ដើម្បីធ្វើឲ្យគ្រប់ចំណុចទាំងអស់នៃប្រព័ន្ធទឹកប្រសើរឡើង និងស្របតាម បទដ្ឋានអនាម័យ។
វិស្វករទឹក តាមធម្មតាមានមូលដ្ឋានចំណេះដឹងផ្នែកវិស្វកម្ម (ស៊ីវិល ឬផ្នែកផ្សេងទៀត) ហើយបន្ទាប់មកពួកគេ
ផ្តោតលើឯកទេសគម្រោងប្រព័ន្ធទឹក ដូចជាទឹកកាកសំណល់ ការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកស្អុយ ការទប់ស្កាត់ទឹកជំនន់
គ្រប់គ្រងការខូចខាតនិងការផ្គត់ផ្គង់ទឹកស្អាត។ ពួកគេធ្វើការងារតាំងពីការចាប់ផ្តើមរៀបចំប្រព័ន្ធដំបូងរហូតដល់ដំណាក់កាលដាក់ឲ្យប្រើប្រាស់ ហើយក៏ទទួលខុសត្រូវចំពោះការថែទាំ និងជួសជុលរាល់សម្ភារពាក់ព័ន្ធនឹងប្រព័ន្ធទឹកផងដែរ។
DID YOU KNOW?
- In 2012, Beijing consumed 3.6 billion cubic meters
(950 billion gallons) of water.
Content only available in English at this time.
សហស្ថាបនិក
អង្គការ1001Fontaine
ខ្ញុំគឺជាសហស្ថាបនិកអង្គការ 1001Fontainesជាអង្គការមិនមែន រដ្ឋាភិបាលបារាំងមួយដែលចាប់ផ្តើមប្រតិបត្តិការ នៅក្នុងឆ្នាំ 2004 ក្នុងគោលបំណងផ្តល់ការផ្គត់ផ្គង់ទឹកពិសារប្រកបដោយនិរន្តរភាព ដល់សហគមន៍ជនបទដាច់ស្រយាល។ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ ជាមួយអង្គការនេះ ខ្ញុំបានធ្វើការក្នុងដំណែងជាច្រើន ដូចជាអ្នកសម្រប សម្រួលគម្រោងនៅមូលដ្ឋាន អ្នកគ្រប់គ្រងគម្រោង និងនាយកប្រតិបត្តិ ប្រចាំប្រទេសកម្ពុជា។
ខ្ញុំមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងទឹក ហើយខ្ញុំតែងតែចូលរួមក្នុងកិច្ចការដែលមានខ្លឹមសារ និងអាចអនុវត្តអ្វីដែលខ្ញុំបានសិក្សានៅសាកលវិទ្យាល័យ។ ការពង្រឹងសុខភាពរបស់ប្រជាជនក្នុងសហគមន៍ជនបទតាមរយៈការប្រើប្រាស់ទឹកពិសារមានសុវត្ថិភាព និងស្អាត ដែលពួកគាត់អាចពិសារបាន គឺជាកត្តាជំរុញទឹកចិត្តរបស់ខ្ញុំឲ្យធ្វើការងារនេះ។
ខ្ញុំទទួលខុសត្រូវក្នុងការធានាថា គោលបំណង បេសកកម្ម និងយុទ្ធសាស្ត្ររបស់យើងនឹងបានសម្រេច និងអនុវត្តត្រឹមត្រូវ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែពិនិត្យដំណើរការនៃការជ្រើសរើសបុគ្គលិកថ្មី និងពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងរបស់យើងឲ្យមានសមត្ថភាពសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ ក្នុងការបំពេញកិច្ចការនៅក្នុងសហគ្រាសសង្គម អ្នកបានបង្តើតរឿងវិជ្ជមាន និងរឿងអវិជ្ជមាន។ អ្វីដែលខ្ញុំពេញចិត្តបំផុតគឺការបង្កើតក្រុមការងារមួយដែលល្អឥតខ្ចោះសម្រាប់គម្រោងនីមួយៗ និងរកឃើញវិធីរក្សាដំណើរការនៃគម្រោងរបស់យើងឲ្យដើរទៅមុខជានិច្ច។ ស្របពេលជាមួយគ្នានោះដែរ កិច្ចការនេះក៏ជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមលំបាកៗបំផុតជាច្រើនដែលខ្ញុំជួបប្រទះពោលគឺខ្ញុំត្រូវរកឲ្យបាននូវធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ដំណើរការនៃគម្រោង និងធានាថា សហគ្រាសនៅតែដំណើរការជានិច្ច។
នៅពេលដំណែងរបស់ខ្ញុំប្តូរពីអ្នកគ្រប់គ្រងគម្រោងទៅជានាយកប្រតិបត្តិ ខ្ញុំបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ដើម្បីបង្កើនចំណេះដឹងរបស់ខ្ញុំ និងដើម្បីធ្វើឲ្យប្រាកដថា ខ្ញុំអាចដឹកនាំសហគ្រាសលើផ្លូវត្រូវ។ ខ្ញុំចង់ប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍របស់ខ្ញុំ ឲ្យមានឥទ្ធិពលទៅលើសង្គមឲ្យបានកាន់តែច្រើន។
ការប្រើប្រាស់ទឹកមានសុវត្ថិភាព និងស្អាត ពិតជាមានសារៈសំខាន់សម្រាប់សុខភាព សុខុមាលភាព និងអាយុជីវិតរបស់យើង។ ហើយប្រសិនបើមាននរណាម្នាក់ចាប់អារម្មណ៍ក្នុងការផ្តល់តម្រូវការចាំបាច់បំផុតដល់ប្រជាជន និងមានឆន្ទៈ ខ្ញុំសូមណែនាំឲ្យធ្វើការក្នុងផ្នែកគ្រប់គ្រងទឹក។ ខ្ញុំក៏សូមណែនាំដល់អ្នកដែលចង់ធ្វើការក្នុងផ្នែកនេះផងដែរថា អ្នកគួរតែចំណាយពេលដើម្បីយល់ដឹងអំពីលក្ខខណ្ឌតម្រូវនានាក្នុងការទទួលបានការងារ បេសកកម្មរបស់ក្រុមហ៊ុន និងស្រាវជ្រាវមុននឹងការសម្ភាសន៍របស់អ្នកមកដល់។