កម្រិត បរិញ្ញាបត្រ

250-300 USD

400-500 USD


600-800 USD

រដ្ឋាភិបាល
មន្ទីរពេទ្យ និង មន្ទីរព្យាបាលឯកជន
មន្ទីរពិសោធន៏
អង្គការក្រៅរដ្ឋាភិបាល

សាកល​វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS)
សាកល​វិទ្យាល័យអន្តរជាតិ (IU)
សាកល​វិទ្យាល័យពុទ្ធិសាស្រ្ត (UP)

តើ​​អ្នកមាន​ឆ្ងល់​ថា​យើ​ងអាច​ទទួលបាន​​ព័ត៌មាន​អ្វីខ្លះ​ពី​សំណាកឈាម​? តើ​​ធ្វើ​ដូចម្តេច​​ទើប​​ដឹងថា​ អត្តពលិក​ប្រើ​ប្រាស់​ថ្នាំជំនួយកម្លាំង​? មាន​ព័ត៌មាន​ច្រើន​​ដែល​​យើង​អាច​រក​បាន​​តាម​រយៈ​​មន្ទីរពិសោធន៍​។​​

អ្នកបច្ចេកទេស​នៅមន្ទី​​ពិសោធន៍​​វេជ្ជសាស្ត្រ​ធ្វើតេស្ត​នៅមន្ទីរ​ពិសោធន៍​ដូចជា​ ការ​សិ​ក្សា​​​ពី​ជាតិពុល គីមីវិទ្យា​ការសិក្សា​អំពី​ប្រព័ន្ធស៊ាំ​ អតិសុខុមសាស្ត្រ ការសិក្សាអំពីឈាម និង​កំ​ណក​ឈាម។ ការធ្វើតេស្ត​ទាំងនេះ​ផ្តល់​ទិន្នន័យ​សម្រាប់​​គ្រូពេទ្យ ដើម្បី​ធ្វើរោគវិនិច្ឆ័យ​ និង​​ព្យា​បាល​អ្នក​​ជំងឺ ជួយ​ក្នុងការបញ្ចូល​ឈាម​​សង្គ្រោះជីវិត​និង​​បង្ហាញ​ពីប្រភេទ​​ជំងឺ​​ឬ​​សារធាតុ​ញៀន​​ដែលមាន​ក្នុងឈាម​។ អ្នកបច្ចេកទេស​​ខាងមន្ទីរពិសោធន៍​មាន​តួនាទីសំខាន់​​ក្នុង​​ទប់ស្កាត់ជំងឺ​ និង​​ធ្វើ​រោគវិនិច្ឆ័យ​​អំពី​ជំងឺ​​ដូចជា​​ជំងឺមហារីក អេដស៍ និង​​ជំងឺ​ទឹកនោម​ផ្អែម។ ពួកគេ​ធ្វើ​​ការងារ​​តាម​គ្រឹះស្ថាន​​រដ្ឋ​ឬ​ឯកជន​ ទាំងតាម​មន្ទីរព្យាបាល​​
ឬ​​ការស្រាវជ្រាវ​។

DID YOU KNOW?

  • Lab Technicians are some of the most sought-after positions in the healthcare industry. Forbes magazine listed Technicians as the hardest job to fill in 2013.
  • According to a study by Career Cast, Lab Technician was the 5th least stressful job in the medical field.
ប៉ាវ ពេជ្រសុខគីម
អ្នក​បច្ចេកទេស​​មន្ទីរពិសោធ​ន៍​វេជ្ជសាស្ត្រ
មន្ទីរពេទ្យ​កាល់ម៉ែត
អ្នកបច្ចេកទេស​នៅមន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​មានតួនាទីសំខាន់​ក្នុងការជួយ​ វេជ្ជបណ្ឌិតឲ្យធ្វើ រោគវិនិច្ឆ័យ​ត្រឹមត្រូវ​លើសុខភាព​របស់អ្នកជំងឺ​ ។

​ខ្ញុំ​បាន​បម្រើ​​ការនៅ​មន្ទីរពេទ្យ​កាល់ម៉ែត​អស់រយៈ​ពេល​​ជាង​​៣​​ឆ្នាំ​​ហើយ​​ ហើយ​ឥឡូវនេះ​​ ខ្ញុំ​គឺ​ជា​​អ្នក​បច្ចេកទេស​នៅ​​មន្ទីរពិសោធន៍​​​​ផ្នែ​ក​ជីវវិទ្យា​​ម៉ូលេគុល​​។ ​កន្លងមក​​ ខ្ញុំ​​ធ្លាប់បម្រើ​ការងារ​​ជា​បុគ្គលិក​គាំទ្រ​ ​បណ្តោះអាសន្ន​​របស់​អង្គការ​ JICA ​ប្រចាំនៅ​ក្រសួង​​សុខាភិបាល បន្ទាប់ពី​​បញ្ចប់ការសិក្សា​​ពី​សាលា​បច្ចេក​ទេស​​ថែទាំ​វេជ្ជសាស្ត្រ​​។​

ខ្ញុំ​ចង់និយាយថា​ អាជីព​ការងារ​របស់​ខ្ញុំ​​ពាក់ព័ន្ធ​នឹង​អ្វីៗ​ដែលនៅ​ជុំវិញ​ខ្លួន​​ និង​​ការថែ​ទាំទារក​​។​ ខ្ញុំ​​​បាន​ចំណាយពេល​ច្រើន​​នៃវ័យកុមារ​របស់ខ្ញុំ​​នៅ​មន្ទីរពេទ្យ​​ ​ទីដែល​ម្តាយ​​របស់ខ្ញុំ​​បម្រើ​ការងារ​​ជា​គិលា​នុ​​បដ្ឋា​​យិកា​ពេញម៉ោង​​។ ខ្ញុំ​ស៊ាំ​ទៅនឹង​​បរិយាកាស​​បែបនេះហើយ​​លើសពីនេះ​ទៅទៀត​ វិជ្ជសាស្ត្រ​​គឺ​ជា​​មុខវិទ្យា​មួយ​ដែល​ខ្ញុំ​ចាប់អារម្មណ៍​។ របៀបធ្វើ​ការងារ​ជា​លក្ខណៈ​ឯក​រាជ្យ​​និង​​ប្រើប្រាស់​​ដំណើរ​​ការ​បច្ចេក​ទេស​គឺ​គួរឲ្យ​ចាប់អារម្មណ៍​​មែនទែន​។ ​ក្រៅពីនេះ​ អ្នក​បច្ចេកទេស​នៅ​មន្ទីរពិសោធន៍​​វេជ្ជសាស្ត្រ​​​មាន​តួនាទីសំខាន់​​ក្នុងការជួយ​​វេជ្ជបណ្ឌិត​​ឲ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​​ត្រឹម​ត្រូវ​​លើ​សុខភាព​​របស់​អ្នក​ជំងឺ​។

ការងារ​​នៅ​ផ្នែក​​ជីវវិទ្យា​​ម៉ូលេគុល​ ខ្ញុំ​​ត្រូវ​ធ្វើ​ការ​វិភាគ​​លើ​វីរុស​​រួម​ទាំង​​រោគរលាកថ្លើម​​ និង​​រោគ​របេង​។ ខ្ញុំ​ក៏​ទទួល​ខុសត្រូវ​​លើ​ការ​ត្រួតពិនិត្យ​​ទារក​​ទើបនឹងកើត​​ផងដែរ​ ដែលធ្វើ​ឡើង​​នៅ​ផ្នែក​វិភាគ​ឈា​ម​។

​​អ្វីដែល​ខ្ញុំពេញចិត្ត​បំផុត​​ចំពោះ​តួនាទី​បច្ចុប្បន្ន​​របស់​ខ្ញុំ​​គឺថា​ ខ្ញុំ​ផ្តល់ដល់​​អ្នក​ជំងឺ​​នូវព័ត៌មាន​​ដែល​ពួកគេ​​ត្រូវការ​។ តួនាទី​ជា​អ្នក​បច្ចេកទេស​​មន្ទីរពិសោធន៍​​វេជ្ជសាស្ត្រ​​មាន​ន័យថា​ អ្នកត្រូវតែ​​ធ្វើ​ឲ្យ​ប្រាកដ​ថា​ លទ្ធផល​​ដែល​អ្ន​ក​ទទួលបាន​​មកវិញ​គឺ​​ត្រឹម​ត្រូវ​​១០០​​ភាគរយ​។ ខ្ញុំ​មាន​ឱកាស​​ទទួល​​បាន​ការ​បណ្តុះ​បណ្តាល​​នៅ​​ប្រទេសសិង្ហបុរី​ និង​​បែលហ្ស៊ិក​ នៅ​មន្ទីរពិសោធន៍​​ Mutation Analysis និង​​មន្ទីរពិសោធន៍​ Molecular Lab ។ ខ្ញុំ​​ចង់និយាយថា​ ចំណុចនេះ​​បាន​ជំរុញទឹក​ចិត្ត​ខ្ញុំ​ឲ្យ​សិក្សាបន្ថែម​​និង​បន្ត​ថ្នាក់​​អនុបណ្ឌិត​​ផ្នែក​បច្ចេក​​វិទ្យា​ជីវសាស្ត្រ​។​ ខ្ញុំ​​នឹងចាប់ផ្តើម​​ដាក់ពាក្យ​សុំអាហារូបករណ៍​​។ គ្មាន​នរណា​ម្នាក់​​ចាស់​ជ្រុល​​មិន​អាច​​រៀន​បាន​​នោះទេ ហើយ​ពិភព​វិទ្យាសាស្ត្រ​បន្ត​រីកចម្រើន​​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

​ការរៀបចំ​សំណាក​​អាចជា​បញ្ហាប្រឈម​ខ្លាំង​​​ពីព្រោះ​​ផ្នែក​ជីវវិទ្យា​ម៉ូលេគុល​​ត្រូវ​ការ​បរិស្ថាន​ស្អាត​​មែនទេន​។ ប្រសិនបើ​​ប្រមូល​សំណាក​​​មិនបានសមស្រប​ វាអាចនឹង​​មាន​មេរោគ​ ដែល​មាន​ន័យ​ថា អ្នក​ត្រូវ​ចាប់ផ្តើម​​ម្តងទៀត​។​

យោបល់​របស់ខ្ញុំ​សម្រាប់​អ្នក​​ដែល​ចង់​ក្លាយ​ជា​​អ្នក​បច្ចេកទេស​នៅ​​មន្ទីរពិសោធន៍​គឺ​ត្រូវតែ​​ឧស្សា​ហ៍​​ព្យាយាម​​ និងទទួល​យក​​បទពិសោធន៍​គ្រប់ទីកន្លែង​ដែលអ្នកអាច​ធ្វើទៅបាន​។ ត្រូវតែ​មាន​ចិត្ត​ ចង់ចេះ​ចង់​ដឹង​ និង​ត្រៀម​ខ្លួន​​សិក្សា​គ្រប់ពេល​ ពីព្រោះមន្ទីរពិសោធន៍​ផ្សេងគ្នា​​ប្រើប្រាស់​បច្ចេកទេស​​ផ្សេងគ្នា​។ តាម​ដាន​​​គេហទំព័រ​ការងារ​ ពីព្រោះការងារ​​ប្រភេទ​នេះ​​មិននៅ​ទំនេរ​យូរទេ​៕