មានធ្លាប់ឆ្ងល់ថា តើវានឹងទៅជាយ៉ាងណា ប្រសិនបើសាងសង់ផ្ទះតាមក្តីសុបិនរបស់អ្នកនិងធានាថា ផ្ទះនោះត្រូវបានកសាងស្របតាមបទដ្ឋានខ្ពស់បំផុតជាមួយ និង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព? មេការសំណង់ជួយមើល ខុសត្រូវ ដំណើរការសាងសង់និងសម្របសម្រួលបុគ្គលិកទាំងអស់ឲ្យបំពេញការងារឆ្ពោះទៅរកគោលដៅរួម។
មេការសំណង់ត្រួតពិនិត្យសកម្មភាពការងារប្រចាំថ្ងៃដែលកើត មាននៅការដ្ឋានសំណង់។ ពួកគេចាត់ចែងសម្រួល ទំនាក់ទំនងរវាងក្រុមហ៊ុនម៉ៅការ អ្នកម៉ៅការ បន្ត និងភាគីផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការដ្ឋាន សំណង់ ដូចជា សហគមន៍ និងអាជ្ញាធរក្នុងមូលដ្ឋានជាដើម។ នៅក្នុងការងារនេះ មេការត្រូវធ្វើឲ្យប្រាកដថា ការដ្ឋានសំណង់ ឆ្លើយតបទៅតាមបទបញ្ញត្តិសាងសង់ដែលច្បាប់តម្រូវ។ ពួកគេក៏ជួយសម្របសម្រួល ដល់បុគ្គលិកទាំងអស់ដែលធ្វើ ការងារក្នុងការដ្ឋាន សំណង់ ដើម្បីធានាថា ដំណាក់កាល នីមួយៗនៃការសាងសង់ឆ្លើយតបទៅតាមពេលកំណត់ និងត្រួតពិនិត្យ រាល់ការងារដែលកំពុងធ្វើ ដើម្បីឆ្លើយតបទៅតាមបទដ្ឋានគុណភាព។
DID YOU KNOW?
- The base of the Great Pyramid in Egypt is large enough to cover 10
football fields. - The Greek historian Herodotus believes it took 400,000 men 20
years to construct the Great Pyramid.
Content only available in English at this time.
អ្នកត្រួតពិនិត្យការដ្ឋានសំណង់
ក្រុមហ៊ុនLBL International
ខ្ញុំបានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន LBL International ក្នុងឆ្នាំ 2010 និងបានបញ្ចប់ការងារក្នុងពេលកំពុងបំពេញការងារជាវិស្វករសាងសង់ ហើយបានក្លាយជាអ្នកគ្រប់គ្រងការដ្ឋានក្នុងឆ្នាំ 2013 នៅអាយុ 29ឆ្នាំ។
វិស្វកម្មសំណង់ស៊ីវិលគឺជាការងារក្នុងក្តីសុបិន្តរបស់ខ្ញុំតាំងពីខ្ញុំនៅជាកុមារ។ ខ្ញុំតែងតែរំពឹងជានិច្ចថា ថ្ងៃណាមួយ ខ្ញុំនឹងជួយអភិវឌ្ឍប្រទេសរបស់ខ្ញុំឲ្យដើរទាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុប។
ជាអ្នកគ្រប់គ្រងការដ្ឋាន ខ្ញុំចូលរួម និងទទួលខុសត្រូវលើកិច្ចការជា ច្រើន។ ជារៀងរាល់ថ្ងៃ ខ្ញុំពិនិត្យឯកសារ ដូចជាលិខិតបញ្ជាទិញ និងប្លង់រចនា ចុះការដ្ឋានដើម្បីពិនិត្យវឌ្ឍនភាព គុណភាព និងសុវត្ថិភាព នៃគម្រោងសាងសង់ ឬក៏ជួបពិភាក្សាជាមួយសមាជិកការងារ ដើម្បីរៀបចំផែនការសកម្មភាព។ ខ្ញុំគ្រប់គ្រងមនុស្សជាច្រើននាក់ និងទទួលខុសត្រូវលើពួកគេទាំងអស់គ្នា។ នេះគឺជាកិច្ចការដែលខ្ញុំចូលចិត្តធ្វើ។ ការងារជាក្រុមមានសារៈសំខាន់ណាស់ ដូច្នេះការធ្វើឲ្យប្រាកដថា សមាជិកក្រុមម្នាក់ៗសប្បាយចិត្តក្នុងការធ្វើការជាមួយគ្នាគឺជាជំហានដំបូងឆ្ពោះទៅរកការបំពេញការងារលើផ្លូវត្រូវ។ ហើយនៅពេលគម្រោងរបស់អ្នកត្រូវបានបញ្ចប់ អ្នកទទួលបានអារម្មណ៍មោទនភាពខ្លាំង ដោយសារតែបានដឹងថា ការត្រួតពិនិត្យ និងការណែនាំរបស់អ្នកបានជួយឲ្យក្រុមសម្រេចលទ្ធផលបែបនោះ។
អ្នកគ្រប់គ្រងការដ្ឋានសំណង់មានកិច្ចការជាច្រើនដែលទទួលខុសត្រូវ ក៏ដូចជាបញ្ហាប្រឈមជាច្រើនផងដែរ។ បញ្ហាប្រឈមចម្បងរបស់ខ្ញុំពាក់ព័ន្ធ នឹងការគ្រប់គ្រងធនធានមនុស្ស។ ក្នុងបរិយាកាសនៃការប្រកួតប្រជែងផ្នែកប្រាក់ឈ្នួលកម្លាំងពលកម្ម ការដ្ឋានសំណង់អាចជួបប្រទះបញ្ហាធនធានមនុស្សយ៉ាងងាយ ជាហេតុបណ្តាលឲ្យមានបញ្ហា
ក្នុងការបញ្ចប់គម្រោងឲ្យទាន់ពេលវេលាកំណត់។
ប្រសិនបើអ្នកចូលចិត្តធ្វើការងារជាមួយមនុស្សដែលមានមូលដ្ឋាន និងជំនាញខុសៗគ្នា អ្នកប្រហែលជាចូលចិត្តធ្វើការជាអ្នកគ្រប់គ្រងការដ្ឋាន ពីព្រោះអ្នកនឹងត្រូវការការយល់ដឹងអំពីពួកគេ និងគ្រប់គ្រងពួកគេឲ្យមានប្រសិទ្ធភាព។ អ្នកត្រូវតែធ្វើជាគំរូនាំមុខ មានស្មារតីទទួលខុសត្រូវ មានភាពបត់បែន ផ្តោតអារម្មណ៍លើគោលដៅ និងមានការរៀបចំល្អ។ ដំណែងនេះក៏ផ្តល់ប្រាក់ឈ្នួលខ្ពស់ និងអនុញ្ញាតឲ្យអ្នកកសាងកេរ្តិ៍ឈ្មោះបានរឹងមាំនៅក្នុងអាជីពរបស់អ្នកផងដែរ។