ការ​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ

កម្រិត បរិញ្ញាបត្រ

400 USD

600-800 USD


1200 USD

ផលិតកម្ម​​(ឧស្សាហកម្ម​​វាយនភណ្ឌ​​ឧស្សាហកម្ម​​កែច្នៃ​ចំណីអាហារ)

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ​
សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត(PUC)

មាន​ឆ្ងល់​ទេ​ថា តើ​ការងារ​​ក្នុង​រោង​ចក្រ​ធំៗ​ដំណើរ​ការ​​យ៉ាង​ដូចម្តេច? តើ​ផ្នែក​ផ្សេងៗ​​ធ្វើការ​ជាមួយ​គ្នា​​ដូចម្តេច ដើម្បី​​ឲ្យ​ការ​ផលិត​​មាន​​ប្រសិទ្ធភាព?​​

​អ្នកត្រួតពិនិត្យ​សង្វាក់​ផលិតកម្ម​គឺជា អ្នកមើលការ​ខុសត្រូវ និងសម្រប​សម្រួល​ដំណើរ​ការផលិតកម្ម​ទាំងស្រុង​ក្នុងរោង
ចក្រ​ឬ​ក្រុមហ៊ុន​។ អ្នកត្រួតពិនិត្យ​ត្រូវធ្វើឲ្យ​ប្រាកដថា ការងារនីមួយៗ​ដូចជា​ការត្រួតពិនិត្យ ប្រតិបត្តិការ​ដំណើរការ​បញ្ចូលគ្នា ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព និងទៅតាម​ពេលវេលា សមស្រប​។​អ្នកត្រួតពិនិត្យ​សង្វាក់ផលិតកម្ម​ត្រូវរៀបចំផែនការ តាមដាន និងវាយតម្លៃ​ពីការងាររបស់ខ្លួន​ផ្អែកតាមលក្ខណៈ​វិនិច្ឆ័យ​ដែលបានកំណត់​។ ជំនាញផ្ទាល់ខ្លួន​ពិតជាសំខាន់ណាស់​សម្រាប់ការងារ​ប្រភេទនេះ ដោយសារតែ​អ្នកត្រួតពិនិត្យ​ត្រូវរក្សា​បរិយាកាស​ការងារវិជ្ជមាន និង​ជំរុញទឹកចិត្ត​ខ្លួនឯង​។ ដើម្បីក្លាយជា​អ្នកត្រួតពិនិត្យ​សង្វាក់ផលិតកម្ម​អ្នកត្រូវតែ​មានបទពិសោធន៍​ក្នុងផ្នែកនេះ​មួយទៅពីរឆ្នាំ​៕
​អ្នកត្រួតពិនិត្យ​សង្វាក់​ផលិតកម្ម​គឺជា អ្នកមើលការខុសត្រូវ និង​សម្របសម្រួល​ដំណើរការ​ផលិតកម្ម​ទាំងស្រុង​ក្នុងរោង
ចក្រ​ឬ​ក្រុមហ៊ុន​។ អ្នកត្រួតពិនិត្យ​ត្រូវធ្វើឲ្យ​ប្រាកដថា ការងារ

នីមួយៗ​ដូចជា​ការត្រួតពិនិត្យ ប្រតិបត្តិការដំណើរ​ការបញ្ចូលគ្នា ប្រព្រឹត្ត​ទៅប្រកប​ដោយ​ប្រសិទ្ធភាព និង​ទៅតាមពេលវេលា សមស្រប​។​អ្នកត្រួតពិនិត្យ​សង្វាក់​ផលិតកម្ម​ត្រូវរៀបចំផែនការ តាមដាន និង​វាយតម្លៃ​ពីការងារ​របស់ខ្លួន​ផ្អែកតាម​លក្ខណៈវិនិច្ឆ័យ​ដែលបានកំណត់​។ ជំនាញផ្ទាល់ខ្លួន​ពិតជាសំខាន់ណាស់​សម្រាប់​ការងារ​ប្រភេទនេះ ដោយសារតែ​អ្នកត្រួតពិនិត្យ​ត្រូវរក្សាបរិយាកាស​ការងារវិជ្ជមាន និង​ជំរុញទឹកចិត្ត​ខ្លួនឯង​។ ដើម្បីក្លាយជា​អ្នកត្រួតពិនិត្យ​សង្វាក់ផលិតកម្ម​អ្នកត្រូវតែ​មានបទពិសោធន៍​ក្នុងផ្នែកនេះ​មួយទៅពីរឆ្នាំ​៕

DID YOU KNOW?

  • Consumerism is rapidly growing which means that companies have to produce at a faster rate with as little error as possible.
  • People management is a key skill to have, notably when working with high volume production.

 

Content only available in English at this time.

ឆៀវ​​ ងនគ្រី
ប្រធាន​ក្រុម​ផ្នែក​ផលិត​
រោងចក្រខ្មែរផលិតស្រាបៀរកម្ពុជា
ការងាររបស់ខ្ញុំ​គឺត្រួតពិនិត្យ​និងសម្របសម្រួល​ដំណើរការ​ផលិតកម្ម​ទាំងមូល​នៅក្នុងរោងចក្រ​។

បន្ទាប់ពី​​បំពេញ​ការងារ​​ជា​ប្រធាន​ក្រុម​រយៈ​ពេល​បួន​ឆ្នាំ​​​នៅ​រោងចក្រខ្មែរ​ផលិតស្រាបៀរ​កម្ពុជា ខ្ញុំត្រូវ​​បាន​ដំ​ឡើង​​តួនាទី​​ជា​ប្រធា​ន​ក្រុម​​ផ្នែក​ផលិត​។ មុនពេល​មក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​កូកាកូឡា​ ខ្ញុំធ្លាប់ធ្វើ​ជាការី និង​ប្រធាន​ក្រុម​​ផលិត​​​​នៅ​ក្រុម​ហ៊ុន​ K Cement ។

​បម្រើការងារ​ជាមួយក្រុម​ហ៊ុន​អន្តរជាតិ​​មាន​ន័យថា អ្នកត្រូវតែ​​បំពេញ​​ការងារ​​ប្រកប​ដោយ​​បទ​ដ្ឋាន​​​ខ្ពស់បំផុត។ អ្នកត្រូវតែ​​ប្តូរផ្តាច់​​មួយរយភាគរយ​ ឬ​លើស​ពីនេះ ដើម្បី​រក្សាបទដ្ឋាន​​ទាំងនេះ​។ ការ​ទទួល​ខុសត្រូវ​ប្រចាំថ្ងៃ​របស់ខ្ញុំ​ពាក់ព័ន្ធទៅនឹង​សង្វាក់​ផលិតកម្ម​។ ខ្ញុំត្រួតពិនិត្យ​​គុណភាព​ផលិត​កម្ម​ បញ្ចប់​ផលិតកម្ម​ទៅតាម​​កាលវិភាគ​​ដែល​បាន​កំណត់ គ្រប់គ្រង​និង​កែលម្អ​​ប្រសិទ្ធភាព​នៃសង្វាក់​ផលិត​កម្ម​ គ្រប់គ្រង​​ការបំពេញ​​ការងារ​​របស់ក្រុម​ និង​​កសាង​សមត្ថភាព​បុគ្គលិក​ក្នុង​ចំណោម​​ការងារ​​ផ្សេងៗ​ទៀត​។ ការទទួលខុសត្រូវ​ និងតួនាទីនេះ ផ្តល់ ឱកាស​ឲ្យខ្ញុំពង្រឹងជំនាញ​​ភាព​ជា​អ្នកដឹកនាំ​ និង​​ជំ​នាញទន់​របស់ខ្ញុំ ។

​ដូចជា​​ការងារ​ដទៃទៀត​ដែរ មាន​បញ្ហាប្រឈមច្រើន​​ក្នុងនាមជា​​ប្រធាន​ក្រុម​​ផ្នែក​ផលិត​។ ការ​គ្រប់​គ្រង​មនុស្ស​មិនមែន​ជា​រឿង​ងាយ​​នោះ​ទេ ហើយ​ត្រូវ​ការ​ជំនាញ​ទន់​ដ៏ពូកែ​។ អ្នក​ក៏ត្រូវ​​ស្វែង​រក​​តុល្យ​ភាព​សមស្រប​​ដើម្បីគ្រប់គ្រង និង​លើក​ទឹកចិត្ត​ពួកគេឲ្យ​ធ្វើការងារ​​ប្រកប​ដោយ​ប្រសិទ្ធភាព​។

​ខ្ញុំ​មានសំណាងណាស់​ដែលបានចូល​​សិក្សាវគ្គ​ខ្លីបន្ថែម​ ដូចជា​ Step Programme និង​វគ្គ​សិក្សា​ Operational Excellence ដែលរៀបចំឡើង​ដោយ​ក្រុមហ៊ុន ហើយ​​វគ្គ​សិក្សាខ្លី​ទាំងនេះ​​បាន​ជួយ​ធ្វើ​ឲ្យ​អា​ជីព​របស់​ខ្ញុំ​​រីកចម្រើន​។ ខ្ញុំ​បាន​ប្រើប្រាស់​គំនិតផ្តួចផ្តើម​​ផ្ទាល់ខ្លួន​​និង​បន្តការ​សិក្សា​ថ្នាក់​ MBA នៅ​សាក​ល​​វិទ្យា​ល័​យ​ជាតិគ្រប់គ្រង​​ផងដែរ​។ វគ្គសិក្សាទាំងអស់នេះ​​ជួយខ្ញុំ​​ឲ្យ​ពង្រឹងជំនាញ​ទន់​ និង​ជួយ​ខ្ញុំ​​ឲ្យ​ក្លាយ​ជា​​មេ​ដឹក​​នាំ​ដ៏ឆ្នើម​ម្នាក់​។​

​ខ្ញុំពិតជា​គិតថា ការងារនេះ​​បាន​ជួយពង្រឹង​​ជំនាញ​ផ្ទាល់ខ្លួន និងមាន​​ចំណែក​ជួយ​​កែលម្អ​ខ្លួន​ខ្ញុំ​ផង​ដែរ។ វាជា​រឿងសប្បាយ​ចិត្ត​​ផងដែរ​​ក្នុងការដឹកនាំ​​ក្រុមការងារមួយ​ និង​​បានឆ្លើយតប​ដោយ​ជោគ​ជ័យ​​​ទៅ​តាម​គោលដៅ​​ដែល​ក្រុមហ៊ុន​​កំណត់​​ឲ្យ​យើង​។ ដោយសារតែ​​ហេតុផល​​ទាំង​អស់នេះ ខ្ញុំ​សូម​ណែនាំ​​ការងារ​នេះ​​ដល់អ្នកទាំង​អស់គ្នា​។

​និយោជក​​ត្រូវការ​មនុស្ស​​ដែល​មាន​គោលដៅ​​​វិជ្ជមាន អាចនិយាយ ភាសាអង់គ្លេស​​បាន​ស្ទាត់​ជំ​នា​ញ​ និង​មាន​ជំនាញ​ក្នុងការបំពេញ​​ការងារជា​ក្រុម​។ ចេះកែប្រែ​ស្ថានការណ៍​​និង​ស្រាវជ្រាវ​​តាម​ប្រព័ន្ធ​អ៊ីនធើណិត​​និង​​តាម​វេទិការផ្សេងៗ​ ដើម្បី​ស្វែងរក​​ឱកាស​ផ្សេងៗ។ មុន​ពេល​ធ្វើ​បទសម្ភាស​ ត្រូវ​ធ្វើ​គេហ​កិច្ច ដោយ​ត្រូវស្គាល់ពី​តួនាទី​ និង​ក្រុម​ហ៊ុន​​ដែល​អ្នក​​កំពុងព្យាយាម​​ចូល​ឲ្យ​បាន​ច្បាស់​៕