ការ​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ

កម្រិត បរិញ្ញាបត្រ

250 USD

350-450 USD


600 USD

ផលិតកម្ម​(ឧស្សាហកម្ម​វាយនភណ្ឌ​ឧស្សាហកម្ម​កែច្នៃ​ចំណីអាហារ​)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)

តើ​អ្នក​ចង់​​ធ្វើ​ការងារ​ដែលពាក់​ព័ន្ធ​ទៅនឹង​ដំណើរការ​​ប្រព័ន្ធ​​កុំព្យូទ័រ​ ផ្សេងៗ​ ការជួសជុល​​និង​​ការថែទាំទេ? ស្របពេល​ដែលយើង​​កំពុង​វិវឌ្ឍ​​ទៅរក​យុគសម័យ​​ឧស្សាហកម្ម​​ ម៉ាស៊ីន​​ស្វ័យ​ប្រវត្តិ​​ចាប់ផ្តើម​​ដើរតួសំខាន់​​ចំពោះ​សង្វាក់​​ផលិតកម្ម​។

អ្នក​​បច្ចេកទេស​​គ្រឿងម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​​​ធ្វើ​ការងារ​​ពាក់ព័ន្ធនឹង​​គ្រៀងម៉ាស៊ីន​​ស្វ័យ​ប្រវត្តិ​​ ដែល​មាន​​ប្រព័ន្ធ​​ និង​ឧបករណ៍​​គ្រប់គ្រង​ដោយ​កុំព្យូទ័រ​​នៅតាម​រោងចក្រ​ ​ឧស្សាហ​កម្ម​​​កែ​ច្នៃ​ចំណី​​អាហារ​ សង្វាក់​​ផលិត​កម្ម​​ស្វ័យ​ប្រវត្តិ​​ ​និង​​វិស័យកាត់ដេរ​​ ដែល​​​ត្រូវ​បាន​​រចនា​ឡើង​​ ដើម្បី​កាត់​បន្ថយ​​កំហុស​​របស់មនុស្ស​​និង​​ធ្វើ​ឲ្យការងារ​​​កាន់​តែ​​​​មាន​ប្រសិទ្ធ​ភាព​​​។​
ពួកគេមាន​​ភារកិច្ច​ជួសជុល​​ ថែទាំ​​ ​តាមដាន​​ និង​​ដោះស្រាយ​​បញ្ហា​ប្រព័ន្ធ​​កុំ​ព្យូទ័រ​។ អ្នក​បច្ចេក​ទេស​​ឧបករណ៍​ស្វ័យ​ប្រវត្តិ​​ត្រូវ​តែ​ធ្វើ​ការ​ត្រួតពិនិត្យ​​ជា​ប្រចាំ​​និង​​ដោះ​​​​​​ស្រាយ​​បញ្ហា​ទាំងនោះ​។ ពួកគេ​ត្រូវតែ​ធ្វើ​ឲ្យ​​ប្រាកដ​ថា​ ម៉ាស៊ីន​ទាំងនេះ​​ប្រតិបត្តិ​ការ​​តាម​បទដ្ឋាន​​របស់ក្រុមហ៊ុន​​ ដើម្បី​​ឆ្លើយ​តប​​តាម​គោល​ដៅ​​ផលិតកម្ម​។​ អ្នក​បច្ចេក​ទេស​​ឧបករណ៍​​ស្វ័យប្រវត្តិ​​គួរមាន​ចំណេះ​ដឹង​​ផ្នែក​ឌីជីថល​សូហ្វ​វែ​ ​អេឡិកត្រូនិក​​ និង​​ម៉េកានិក​។ ពួកគេ​​ត្រូវ​មាន​ជំនាញ​ក្នុង​ការទំនាក់ទំនង​ដ៏ពូកែ​​​ ​និង​​ជំនាញ​ទំនាក់ទំនង​រវាងបុគ្គល​ ​និង​បុគ្គល ដើម្បី​ធ្វើ​ឲ្យ​សមាជិក​ថ្មី​​​របស់​ក្រុម​ការងារ​​ឆាប់​​យល់​ដឹង​​ពីដំណើរ​ការ​នេះ​​។

DID YOU KNOW?

  • ​Automation Technicians work with industrial automated robots that have
    the capacity to dramatically improve product quality.

 

Content only available in English at this time.

គួយ សុវណ្ណមុន្នីរ័ត្ន
អ្នកបច្ចេកទេសស្វ័យប្រវត្តិកម្ម
រោងចក្រខ្មែរផលិតស្រាបៀរកម្ពុជា
ខ្ញុំតែងតែ​ងប់ងល់នឹង​​ការជួសជុល​ម៉ាស៊ីន​និងធ្វើយ៉ាងណា​អោយម៉ាស៊ីន​អាចដំណើការ​បានស្រួល មិនងាយ​នឹងខូចញឹកញាប់​។ទាំងអស់នេះ​គឺជាការងារ​ដែលខ្ញុំត្រូវធ្វើ​ ។

​ខ្ញុំបញ្ចប់ការសិក្សា​នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក្នុងឆ្នាំ​២០០៩​ ឯកទេសអគ្គិសនី ​និង​ថាមពល​។ នៅឆ្នាំដដែល ខ្ញុំបានចាប់ផ្តើមអាជីព ការងារជាមួយ​រោងចក្រខ្មែរផលិត​ស្រាបៀរកម្ពុជា​ តាមរយៈកម្មវិធី​ Graduation in Training Program (GIT) របស់ក្រុមហ៊ុននេះ។ ខ្ញុំបានចាប់ផ្តើម​អាជីពការងារ​ជាវិស្វករអគ្គិសនី​ប្រហែល៣ឆ្នាំ​ មុនពេលត្រូវបាន​គេដំឡើង​តួនាទី​របស់ខ្ញុំ​ទៅជាប្រធានក្រុម​ជួសជុល​អគ្គីសនី​រយៈពេលពីរឆ្នាំ​។ សព្វថ្ងៃនេះ ខ្ញុំធ្វើការងារ​ជាវិស្វករស្វ័យ​ប្រវត្តិ
កម្ម និង​អ្នកគ្រប់គ្រងថែទាំ​។​

ជានិស្សិត​ដែលទើបបញ្ចប់​ការសិក្សាថ្មីថ្មោង​ ខ្ញុំគ្មានជំនាញ​បច្ចេកទេស​ ឬ​ជំនាញផ្នែកទន់​ដែលការងារភាគច្រើន​ត្រូវការនោះទេ​។​ ដោយសារតែ​គ្មានបទពិសោធន៍​ពិតប្រាកដ ខ្ញុំមិនដឹងថា ត្រូវចាប់ផ្តើមពី ចំណុចណាទេ ប៉ុន្តែ​កម្មវិធី GIT របស់រោងចក្រខ្មែរ​ផលិតស្រាបៀរ-កម្ពុជា មិនត្រូវការ​បទពិសោធទេ​ ហើយនេះ​ជាផ្លូវដ៏ល្អបំផុត​សម្រាប់ខ្ញុំ​​ដើម្បីចាប់ផ្តើម​អាជីពការងារ​។ ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ ខ្ញុំទទួលបាន​បទពិសោធ​ និង សមត្ថភាព​ដែលនិយោជក​ភាគច្រើន​ស្វែងរក​។

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ ខ្ញុំបានសម្របខ្លួន​ទៅនឹង​ប្រតិបត្តិការ​​។ ខ្ញុំ​បានបែងចែក​ការងារ​សមស្រប​ ដើម្បី​ធ្វើឲ្យ​ប្រាកដថា​ ការងារទាំងនេះ​ត្រូវបាន​បំពេញ​ត្រឹមត្រូវ​។​ ខ្ញុំ​តាមដាន​ការងារ​នៅសេសសល់ ​និង​ធ្វើឲ្យ​ប្រាកដថា​ ការងារទាំងនេះ​ត្រូវបាន​ធ្វើរួចរាល់​។ ខ្ញុំជួសជុល​គ្រឿងយន្តណា​ដែលខូច​។ ខ្ញុំពិនិត្យ​មើលបញ្ជី​សារពើភ័ណ្ឌ​គ្រឿង បន្លាស់​។ ខ្ញុំតាមដាន​ការបញ្ជាទិញ​ទំនិញ​និងធ្វើឲ្យ​ប្រាកដថា​ មានការ ជួសជុលបង្ការ​លើគ្រឿងយន្ត​ទាំងនោះ​។

ការងារនេះ​ផ្តល់ឱកាស​ឲ្យខ្ញុំ​ប្រើប្រាស់​អ្វីដែលខ្ញុំបាន​សិក្សានៅសាកល​ វិទ្យាល័យ​ហើយជាអ្វី​ដែល​ខ្ញុំពេញចិត្ត​។ ខ្ញុំតែងតែ​ពេញចិត្ត​ការជួសជុល​គ្រឿងម៉ាស៊ីន​ ដើម្បីកុំឲ្យវាខូច​ញឹកញាប់ពេក ហើយការងារនេះ​ផ្តល់ឱកាស​ឲ្យខ្ញុំ​ធ្វើបែបនេះ​។ ​ខ្ញុំពេញចិត្ត​នឹងការទទួលខុសត្រូវ​ដែលខ្ញុំមាន​ ដោយសារថា​ គ្រប់ពេលដែល​ម៉ាស៊ីនខូច ប្រតិបត្តិការ​និង​ផលិតកម្ម​
របស់ក្រុមហ៊ុន​ត្រូវប៉ះពាល់​។

​ខ្ញុំមានភាពសកម្មខ្លាំងណាស់​ក្នុងការពង្រឹង​អាជីព​របស់ខ្ញុំ​។ រោងចក្រខ្មែរ​ផលិតស្រាបៀរកម្ពុជា ​ផ្តល់​វគ្គបណ្តុះបណ្តាល​ច្រើនដល់យើង​ ដើម្បីបង្កើន​ ជំនាញ​របស់យើង​។ ខ្ញុំ​ចូលរៀនវគ្គសិក្សាខ្លី​មួយចំនួន​ដូចជា​វគ្គ SIMATIC S7 Programming 1 វគ្គ SIMATIC S7 Troubleshooting និងវគ្គ Supervisory Training Excellence Programme។ ជាមួយនឹង​វគ្គខ្លីទាំងនេះ ខ្ញុំមិនត្រឹមតែ​ក្លាយជាបុគ្គលិក ឆ្នើម​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ខ្ញុំទទួលបាន​ជំនាញដ៏ត្រឹមត្រូវ​ផងដែរ​មិនថា ជំនាញទន់ ឬរឹងនោះទេ គឺជួយខ្ញុំ​ឲ្យបោះជំហាន​ជាបន្តបន្ទាប់​។​​

ប្រសិនបើ​អ្នកពេញចិត្ត​នឹងការ​ប្រកួត​ប្រជែង​ ខ្ញុំសូមណែនាំ​ការងារនេះ​ ជាពិសេស​ដោយសារឱកាស​ការងារច្រើនទៀត​ក្នុងវិស័យនេះ​កំពុងកើត ឡើង ហើយមាននិសិ្សត​មិនច្រើនទេ​ដែលសិក្សា​សម្រាប់​ការងារនេះ​។ ដូចជា​ការងារ​ផ្សេងទៀតដែរ សំខាន់​ត្រូវមាន​ឥរិយាបថល្អ​ចំពោះការងារ និង​សហសេវិក​របស់អ្នក ព្រមទាំង​ក្រមសីលធម៌​ការងាររឹងមាំ​ និង​ភាព ក្លាហាន​ក្នុង​ការប្រកួតប្រជែង​។ ពិសេស​សម្រាប់​ការងារនេះ សំខាន់​ត្រូវមានចំណេះដឹង​គ្រឿងម៉ាស៊ីន​និង​បច្ចេកវិទ្យា​ជាមូលដ្ឋាន​៕​